​រាល់​ការលេង​ប៉ា​ហ៊ី​លក់​ថ្នាំ​ឱសថ​បុរាណ នោះអ្នកសម្តែងតែង​លើក​ម្រាមដៃ​១០ ក្រាប​ឱនលំទោន ចំពោះអ៊ុំៗ ឬគ្រូៗ​ដែលជា​អ្នកចេះ​មន្តអាគម​ខ្លាំងពូកែ​ស្រាយ​មាត់ពស់​ ធ្វើឲ្យ​ពស់កាច​… សូមកុំ​ធ្វើបាប​គាត់​អី តើ​នេះ​ជាការ​ពិត ឬ យ៉ាងណា​? ។ ប៉ុន្តែ វីដេអូ​ចែករំលែក​មួយថ្មីៗនេះ ​បានធ្វើ​ឲ្យ​មហាជន​មាន​ភ្ញាក់ផ្អើល និង​ពុំ​នឹកស្មាន​ទាល់តែសោះ ខណៈដែល​ឃើញ​គ្រូ​ប៉ា​ហ៊ី​ម្នា​ក់បាន​ភ្លាត់ស្នៀត​ត្រូវ​ពស់​ចឹក ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ត្រូវ​បញ្ឈប់​សកម្មភាព​សម្តែង​ត្រឹម​ពាក់កណ្តាល​ទី និង​ប្រញាប់ប្រញាល់​រក​ម៉ូតូឌុប​ដឹក​គាត់ ដើម្បី​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាមៗ​តែម្តង ។​

​តាមរយៈ​ការ​ខម​មិន​ក្នុង​វីដេអូ​នេះ​ផងដែរ មាន​អ្នកលេង​ហ្វេ​ស​បុក​អះអាងថា ប៉ា​ហ៊ី​នេះ​បាន​លេង​នៅក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម តាំងពី​ឆ្នាំ​២០១៧ មក​ម្លេះ ។ ហើយ​បុរស​ដែល​ត្រូវ​ពស់​សម្តែង​របស់ខ្លួន​ចឹក​ឲ្យ​រងរបួស​នោះ បាន​ស្លាប់បាត់​បង់ជីវិត​ហើយ ខណៈ​អ្នកចេះ​ថា គាត់​ត្រូវបាន​អ្នកមាន​មន្ត​វិជ្ជា​ការចង់​កាច់ ឬ​ធ្វើបាប​គាត់​តែម្តង ។​

​ទោះជា​យ៉ាងណា នេះ​ជា​វីដេអូ​មេរៀន​មួយ ដាស់តឿន​ដល់​កុមារ​តូចៗ នៅតាម​ជនបទ​ស្រុកស្រែ ឬ អាណាព្យាបាល​ទាំងអស់​បានដឹង អំពី​ហេតុការណ៍​ដ៏​កម្រ​នេះ ។ ព្រោះ​ឃើញ​ក្នុង​វីដេអូ​នេះ​ជា​គំរូ​ស្រាប់ ដែល​ដំរី​ជើង​៤​គង់​មាន​ភ្លាត់ ចុះ​ទម្រាំ​សត្វ​សិរ​ពិស តើ​យើង​នឹង​អាច​មើល​អី​ដឹងថា​វា​អស់ពិស ឬ ចៃដន្យ​នៅតែមាន​ទៅ​!!? ៕ ចន្ទី​