​កន្លងមក តារាចម្រៀង​ល្បីឈ្មោះ ខេមរៈ សិរីមន្ត ត្រូវបាន​មហាជន​ជាច្រើន​ចង់ដឹង​មុខមាត់​ពិត​របស់​ភរិយា​លោក ខណៈដែល​ពេលនោះ ក៏មាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​បែកធ្លាយ​មុខមាត់​ភរិយា និង​កូន របស់​ម្ចាស់​បទ «​ស្ទឹងត្រែង​បង​អើយ​» រូបនេះ​ផងដែរ ។

Loading...

​ទាក់ទង​ជាមួយគ្នានេះ អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​នោះ គឺ​កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក ខេមរៈ សិរីមន្ត បាន​ដឹក​ដៃ​ភរិយា​ដ៏​ស្រស់ស្អាត​របស់លោក ដើរកាត់​មុខ​មហាជន​ជាច្រើន​ក្នុងឱកាស​ចូលរួម​កម្ម​វិធី ទិវា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម លើក​ទី​១៥៥ ជាមួយ​សិល្បៈករ​ជាច្រើនរូប​ទៀត ដែល​កាយវិការ​នេះ​បាន​ស្ដែង​ឱ្យឃើញថា លោក​ពុំមាន​អ្វី​លាក់លៀម​ទៀតឡើយ ចំពោះ​ព័ត៌មាន​បែកធ្លាយ​រឿង​ប្រពន្ធ កូន​កន្លងមកនេះ ។

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី ១​ហើយ ដែល​តារាចម្រៀង​ជួរមុខ លោក ខេមរៈ សិរីមន្ត ព្រម​បង្ហាញមុខ​ភរិយា​ជា​សាធារណៈ​ដូចនេះ ៕