​ក្រោយពី​រៀបការ​ជាមួយ​ភរិយា​ដ៏​ស្រស់ស្អាត​កាលពី​ចុងឆ្នាំ ២០១៧ កន្លងទៅនេះ អ្នកគាំទ្រ​សង្កេតឃើញថា សុខ ជំនោ តែងតែ​បង្ហាញភាព​ផ្អែមល្ហែម និង​មាន​ពេលវេលា​ដើរលេង​ក្រៅប្រទេស​ជា​ញឹកញាប់​ជាមួយ​ភរិយា​បណ្ដូលចិត្ត​របស់​ខ្លួន ហើយ​ជាក់ស្ដែង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មាន​ដំណឹង​ថា​អ្នក​ទាំង ២​ត្រៀមខ្លួន​ទទួល​សមាជិក​ថ្មី​ម្នាក់ទៀត ខណៈដែល​ពេលនេះ​ភរិយា​របស់​កវីនិពន្ធ​ល្បីល្បាញ​រូបនេះ កំពុងមាន​ផ្ទៃពោះ ។

​សម្រាប់​ដំណឹង​មួយ​នេះ ធ្វើឱ្យ​លោក សុខ ជំនោ សប្បាយចិត្ត​យ៉ាងខ្លាំង ព្រ​ទាំង​បង្ហាញ​អារម្មណ៍​នេះ ប្រាប់​ទៅកាន់​អ្នក​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ហើយ​អ្វីដែល​កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​លោក រំភើបចិត្ត​ទៀត​នោះ គឺ​លោក សុខ ជំនោ កាន់តែ​ស្រឡាញ់​ភរិយា​របស់លោក​ទ្វេ​រដង ដោយ​ជាក់ស្ដែង​ក្នុងឱកាស​ឈប់សម្រាក​រយៈពេល ៣​ថ្ងៃ​កន្លងទៅនេះ លោក បាន​ដឹក​ដៃ​ភរិយា ទៅ​កម្សាន្ត​នៅឯ​ក្រៅប្រទេស​ថែម​ទៀតផង មិនតែប៉ុណ្ណោះ ក៏បាន​ថតរូប​ផ្អែមល្ហែម​ជាមួយគ្នា​ជាច្រើន​សន្លឹក​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ក៏ដូចជា​របស់​ភរិយា​លោក​ផងដែរ ៕