​គិលានុបដ្ឋាយិកា​ជនជាតិ​ហ្វីលីពីន​រាប់លាន​នាក់ បាន​ចូលរួមចំណែក​ក្នុង​ការផ្តល់សេវា​របស់​ពួកគេ ចំពោះ​មន្ទីរពេទ្យ​ជាច្រើន នៅ​ទូទាំង​ពិភពលោក ហើយ​ខណៈពេលដែល​វា​ជាការ​ងារ​ដែល​រកប្រាក់​ចំណូល​បាន​ច្រើន ដែល​អនុញ្ញាត​ឲ្យ​ពួកគេត្រូវ​ផ្តល់​ទៅ​ឲ្យ​គ្រួសារ​នៅ​ស្រុកកំណើតបានគួរឲ្យប្រសើរ ។ ប៉ុន្តែ  គួរឲ្យ​សោក​ស្តាយ​ ដែល​អ្នកកខ្លះ​​មិនត្រូវ​បានគេច​ផុតពី​ការរំលោភបំពាន ​ដូច​ទៅនឹង​ពលករ​ចំណាកស្រុក​ហ្វីលីពីន​ដទៃទៀត​ផងដែរ ។​

Loading...

​ជាក់ស្តែង ថ្មីៗ​នេះ ក្រសួងការបរទេស​ហ្វីលីពីន បាន​បញ្ជាក់ថា គិលានុបដ្ឋាយិកា​ហ្វីលីពីន​ម្នាក់ ដែល​ធ្វើការ​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី ត្រូវបាន​ចាក់​ប្រហារ​ជាច្រើន​កាំបិទ ដោយ​ជនជាតិ​នៃ​ប្រទេស​នេះ បន្ទាប់ពី​វីដេអូ​នៃ​ហេតុការណ៍​នេះ បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ។​

​ជនរងគ្រោះ​មានឈ្មោះ Rolando Mina អាយុ ២៩ ឆ្នាំ រស់នៅក្នុង​ទីក្រុង Caloocan បាន​កំពុងធ្វើការ​ងារ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​មួយ និង​នៅពេលនោះ ស្រាប់តែ​បុរស​សូ​ឌី​ម្នាក់​អាយុ ២២ ឆ្នាំ បាន​ដើរ​ចូលមក​ប្រដាប់​ដោយ​កាំបិត​នៅ​នឹង​ដៃ និង​ធ្វើ​សកម្មភាព​ចាក់​ប្រហារ​ទៅលើ​គិ​លា​នុប​ដ្ឋ​យិ​កា​នោះ ដោយ​ពុំ​និយាយ​ខុសត្រូវ​អ្វីមួយ​ម៉ាត់​ឡើយ ។​

សមត្ថកិច្ចក្នុង​ប្រទេស​នេះ បានឲ្យដឹងថា ​គិលានុបដ្ឋា​រងគ្រោះ​ លោក Mina ត្រូវបាន​ចាក់​ឲ្យ​រងរបួស​នៅ​ដៃ​របស់គាត់​ច្រើន​កន្លែង ។ ប៉ុន្ត​​បច្ចុប្បន្ននេះ ​​គាត់​កំពុង​ស្ថិតក្នុង​សភាព​មាន​ស្ថេរភាព ។​

​ប្រមុខ​កិច្ចការ​សុខាភិបាល Madinah លោក Abdulhameed Al-Subhi បាន​ប្រាប់​សារព័ត៌មាន​ថា ជន​វាយប្រហារ​នោះ​អាចជា​មនុស្ស​មាន​ជំងឺផ្លូវចិត្ត ខណៈ​គ្រួសារ​ជន​ដៃ​នេះ​ក៏បាន​និយាយ​យ៉ាង​ដូច្នេះ​ដែរ ។​

​ទោះយ៉ាងណា ទង្វើ​របស់​បុរស​នេះ ពុំ​អាច​លើក​លេង​ទោស​ឲ្យ​បានឡើយ ហើយ​រូបគេ​ក៏ត្រូវ​បញ្ជូន​ទៅកាន់​វិទ្យាស្ថាន​រោក​ផ្លូវចិត្ត និង​មិន​ត្រូវបាន​ដោះលែង រហូត​បុរស​នេះ​ទទួល​បានការ​ស្តារនីតិសម្បទា​ឲ្យ​បាន​ទូលំទូលាយ ៕ ចន្ទី​