​ប្រធានា​ធិបតី ​Vladimir Putin​ ​នៃ​ប្រទេស​រុស្ស៊ី​និង​លោក​ Shinzo Abeនាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ទៅ​កាន់​អាកាសយាននិក​នៅ​លើ​ស្ថានីយអាវកាស​អន្តរជាតិ ISS ​តាម​រយៈ​វីដេអូ​បន្តផ្ទាល់​ដែល​ភ្ជាប់​ពី​វិមាន​ក្រឹមឡាំង។

លោក​ Anton Shklaperovអាកាស​យាននិក​រុស្ស៊ី​និង​លោក​ Norishige Kanai ​សហការី​ជន​ជាតិ​ជប៉ុន​ដែល​ស្ថិត​នៅ​លើ​ស្ថានីយ៍អាវកាស​អន្តរជាតិ​ (ISS) ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ផ្ទាំង​ដ៏​ធំ​នៅ​ក្នុង​វិមាន​ក្រឹមឡាំង​បន្ទាប់​ពី​មេដឹកនាំ​ទាំង​២​បាន​ធ្វើ​ការ​ចរចា​ទ្វេភាគី​។

​លោក​ប្រធានា​ធិបតី​ Putinបាន​ប្រាប់​អាកាស​យាននិក​ទាំង​២​ដោយ​បាន​សង្កត់​ពីការ​រួម​វិភាគទាន​ដ៏​សំខាន់​របស់​ជប៉ុន​ដល់​ដំណើរការ​នៃ​ស្ថានីយ៍អាវកាស​អន្តរជាតិ​ថា «យើង​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ជប៉ុន​ក្នុង​វិស័យ​អវកាស​អស់ រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ។

​លោក ​Kanai ​បាន​ប្រាប់​មេដឹកនាំ​ទាំង២​ថា​ «កិច្ច​សហ​ប្រតិបត្តិការ​របស់​យើង​បាន​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​សំខាន់‍»។

​លោក ​Shklaperov ​បាន​និយាយ​ថា ​វា​ជា​ការ​សប្បាយ​រីករាយ​ដែល​ស្ថានីយ៍អាវកាស​អន្តរជាតិ​ (ISS) ​បាន​ប្រារព្ធ​ខួប​លើក​ទី​២០​នៃ​ការ​បង្កើត​ស្ថានីយ៍​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៨​នេះ​ដែល​បាន​ត្រូវ​បាន​ប្រកាសថា​ជា​«ឆ្នាំ​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ និង​ឆ្នាំ​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ជប៉ុន»។

អាកាសយាន​និក​ទាំង​២​បាន​ទៅ​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ​កាល​ពី​ខែ​ធ្នូ។

​ប្រធានា​ធិបតី​ Putin ​និង​នាយករដ្ឋ​មន្រ្តី​ជប៉ុន ​Abe ​បាន​ធ្វើ​ការ​ចរចា​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​បាន​សន្យា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៅ​ពេល​ដែល​មាន​ការ​តាន​តឹង​ជាមួយ​ប្រទេស​លោក​ខាង​លិច៕ ប្រភព៖ VOA