​ខាងក្រោម​នេះ អ្នកនឹង​ឃើញ​វីដេអូ​ដ៏​មហា​ស្លុតរន្ធត់​បំផុត​មួយ ដែល​បុរស​ម្នា​ក់បាន​ខ្ទាត​ចេញពី​រថយន្ត និង​ផ្លោង​ទៅ​ទើ​នឹង​ដំបូង​អ្នកផ្ទះ​អ្នកជិតខាង បន្ទាប់ពី​បើករថយន្ត​ដែល​លួច​គេច​ពី​ការតាមប្រមាញ់​របស់​ប៉ូលីស ក្រឡាប់​យ៉ាង​សាហាវ ។​

Loading...

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​សាហាវ​នេះ​បានកើត​ឡើង​នៅ Ponta Grossa ប្រទេស​ប្រេ​ស៊ី​ល ។ ខណៈ​រថយន្ត​ក្រឡាប់ ជនសង្ស័យ​ម្នាក់​អាយុ ២៧ ឆ្នាំ បាន​ខ្ទា​ច​ចេញ​តាម​បង្អួច​ម្ខាង​របស់​រថយន្ត និង​ផ្លោង​ទៅលើ​អាកស និង​ធ្លាក់​ទើ​នឹង​ដំបូល​ផ្ទះមួយ ។​

​ជនសង្ស័យ​នេះ​បាន​រងរបួស​បាក់ឆ្អឹង​ច្រើន​កន្លែង និង​របួស​គ្រឿងក្នុង​ធ្ងន់ធ្ងរ​ជាច្រើន នៅក្នុង​ហេតុការណ៍​បើករថយន្ត​គេច​ប៉ូលីស និង​ក្រឡាប់​ខ្លួនឯង នៅវេលា​ម៉ោង ១១ ព្រឹក​ថ្ងៃទី​២៤ ឧសភា កន្លងមកនេះ ។​

​ចំណែក​អ្នកបើក​បរមាន​អាយុ ២០ ឆ្នាំ ដែល​ប៉ូលីស​និយាយថា គ្មាន​ប័ណ្ណបើកបរ បាន​រងរបួស​ស្រាល និង​អាច​ដើរ​ចេញពី​ក្នុង​រថយន្ត​រកមើល​មិត្តភក្តិ​របស់ខ្លួន​ផងដែរ ។​

​ស្លាក​លេខ​រថយន្ត ត្រូវបាន​ចោទប្រកាន់​ពុំ​ត្រឹមត្រូវ ហេតុ​ប៉ូលីស​ក៏បាន​ដាក់​ការសង្ស័យ និង​ចូលទៅ​ធ្វើ​ការឃាត់​រថយន្ត​នេះ ប៉ុន្តែ នៅពេល​ប៉ូលីស​ល្បាត​បាន​ចូលទៅ​កាន់ ស្រាប់តែ​ជនសង្ស័យ​ទាំង​ពីរបាន​បើករថយន្ត​គេចខ្លួន​តែម្តង ។ ដោយ​ប្រឈម​នឹង​ការតាមប្រមាញ់​របស់​ស​ម​ត្ថ​កិច្ច ជនសង្ស័យ​បាន​ព្យាយាម​បើក​គេច​យ៉ាង​លឿន ប៉ុន្តែ ដោយសារ​មាន​ភាព​ស្លន់ស្លោ​ខ្លាំង​ឡើងៗ ពួកគេ​បាន​បាត់បង់​ម្ចាស់ការ និង​បើករថយន្ត​ក្រឡាប់​យ៉ាង​សាហាវ​បែបនេះ​តែម្តង ៕