លោកស្រី Diane Feinstein ខាង​គណបក្ស​ប្រជាធិបតេយ្យ​អាច​នឹង​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ម្តង​ទៀត​សម្រាប់តំណែង​នៅ​អាណត្តិ​ទី​ពីរក្នុង​ព្រឹទ្ធសភា​អាមេរិក បន្ទាប់​ពី​លោកស្រី​ទទួល​បាន​សន្លឹក​ឆ្នោត​ច្រើន​បំផុត​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​មិន​ធម្មតា​មួយ​ក្នុង​រដ្ឋ កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

លោកស្រី​គឺ​ជា​អតីត​អភិបាល​រដ្ឋ San Francisco ដែល​មាន​វ័យ​៨៤ឆ្នាំ និង​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​លើស​គូប្រជែង​វ័យក្មេង​របស់​លោកស្រី​ គឺ​លោក Kevin de Leon សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​មុន​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ នេះ​អាច​មាន​ន័យ​ថា លោកស្រី Feinstein អាច​នឹង​ត្រូវ​ប្រជែង​ជាមួយ​នឹង​លោកde Leon វ័យ ៥១ ឆ្នាំ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាល Gavin Newsom ដែល​ជា​អតីត​អភិបាល​ក្រុង San Francisco នឹង​អាច​ជាប់​ឈរឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ហើយ​លោក​នឹង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោក John Cox ដែល​ជា​អ្នក​ជំនួញ​ឈរ​ឈ្មោះ​ខាង​គណបក្ស​សាធារណរដ្ឋ និង​ទទួល​បាន​ការ​គាំទ្រ​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ។ ពួកគេ​កំពុង​ព្យាយាម​ជំនួស​តំណែង​របស់​លោក​អភិបាល​រដ្ឋ Jerry Brown ដែល​អាណត្តិ​របស់​លោក​ត្រូវ​ផុត​កំណត់។

ដំណើរការ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​កំពូល​ពីរ​នាក់​សម្រាប់​រដ្ឋ កាលីហ្វ័រញ៉ា អាច​កំណត់​ថា​តើ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​អាច​ទទួល​បាន​អាសនៈ​២៣​ដែល​ចាំបាច់​សម្រាប់​គ្រប់គ្រង​រដ្ឋសភា​អាមេរិក​ដែរ​ឬ​ទេ៕ ប្រភព៖ VOA