ជំនួប​កំពូល G-៧ ដែល​បើក​ថ្ងៃ​សុក្រ​នេះ ស្រាប់តែ​កក្រើក​ទៅ​ដោយ​សាច់រឿង​ជាច្រើន មិន​ចុះ​សម្រុងគ្នារវាង​បណ្តា​ប្រទេស​ខាង​លិច​និង​សរអា ។ រីឯ នៅ​ម៉ូស្គូ លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន មិន​លាក់បាំង​ឡើយ​ក្តី​សោមនស្សន៍​របស់​ខ្លួន​នៅពីមុខ​ស្នាមភ្លោះ​រីក​កាន់​តែ​ធំៗ​ទៅ​ញែក​ក្រុងវ៉ាស៊ីនតោន ពី​បណ្តាដៃ​គូ​ក្នុង​ក្រុម​G៧ ប្រទេស​ដែល​មាន​ឧស្សាហកម្ម​លូតលាស់​ជាង​គេ​លើ​ពិភពលោក​ហៅ​ថា G-៧ ។

Loading...

មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន មិន​បណ្តោយឲ្យ​របូត​ទៅ​ឡើយ ឱកាស​សម្រាប់​គូស​បញ្ជាក់ ពី​ការខ្វែង​គំនិតគ្នា​រវាង​បណ្តា​ប្រទេស​អឺរ៉ុប​និង​សរអា។ ចៅហ្វាយ​វិមាន​ក្រេមឡាំង​ បាន​សំដែង​នូវ​ក្តី​រីករាយ​ក្នុងន័យ​ចំអកចំអន់​ទាំង​ប្រៀបប្រដូច​ពន្ធគយ​លើ​ដែកថែប​និង​អាលុយមីញុម​អឺរ៉ុប ប្រកាស​ដោយ​លោក ដូណាល់ ត្រាំ ទៅ​នឹង​ទណ្ឌកម្ម​មិន​ចេះចប់មិន​ចេះហើយ​ដាក់​ទល់​នឹង​រុស្ស៊ី។

“ ពួក​ប្រទេស​ដៃគូ​យើង​នៅ​អឺរ៉ុប មិនដែល​នឹកស្មាន​សោះឡើយ “ ថា ថ្ងៃណាមួយ​ស្រាប់​តែ​​​ដល់​វេន​ខ្លួន ​ប្រឈម​នឹង​អាកប្បកិរិយា​បែប​នេះពី​ខាង​សរអា – សេចក្តីនេះថ្លែង​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ថ្ងៃ ៧ មិថុនា​ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ នៃ “ ស្ពានទូរទស្សន៍​ត្រង់​ផ្ទាល់” ជាទីដែលគាត់បានឆ្លើយតបនឹងសំនួរប្លែកៗ ចោទដោយជនរួមឈាមគាត់ ពីច្រក​ល្ហក​​ប្លែកៗនៃប្រទេស។

ជាការកត់សម្គាល់ តាមរយៈ ”ស្ពាន”នោះ លោកវ៉្លាឌីមៀរ ពូទីន បានបន្លឺឡើងនូវ​សំដី​សំដៅ ដែល​បង្កប់ ដោយន័យសម្រុះសម្រួលទេតើ ចំពោះ គូសន្ទនាទាំងឡាយ​របស់​គាត់​នៅ​អឺរ៉ុប។ មូលហេតុ មកពី ក្នុង មួយសប្តាហ៍ទៀត នឹងចាប់ផ្តើមប្រព្រឹត្តទៅ នៅរុស្ស៊ី គឺ ការប្រកួតជើងឯកពិភពលោកខាងបាល់ទាត់ World Cup-2018 ហើយមេដឹកនាំរុស្ស៊ី ចង់ឆ្លៀត ឱកាសនេះ ស្តារ​ឡើងវិញមុខមាត់ប្រទេសគាត់ លើ ឆាកអន្តរជាតិ។

ក្នុងដំណើរប្រព្រឹត្តទៅនៃ “ ស្ពានទូរទស្សន៍ត្រង់ផ្ទាល់ “ នោះ លោកប្រធានាធិបតី ពូទីន ក៏​ខិតខំពន្យល់បំភ្លឺ ជនរួមឈាមគាត់ឲ្យមានទំនុកចិត្តលើរូបគាត់ ទាក់ទង​នឹង​ស្ថានការណ៍​​សេដ្ឋកិច្ចនៅរុស្ស៊ី ដោយគាត់អះអាង ថា ៖ “ ប្រាកដណាស់ ដែលនៅ​មាន​បញ្ហា​ជាក់លាក់មួយចំនួន ត្រូវដោះស្រាយ ប៉ុន្តែ ជាទូទៅ យើងកំពុង ដើរទៅមុខ តាមទិស​ដៅ​ត្រូវល្អ” មែនពិត ៕ ប្រភព៖ RFI