​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹងថា វត្ថុ​បុរាណ​ត្រូវបាន​ដាក់​តាំង​ជា​ចំហ​នៅ​រាជវាំង​បុរាណ​ចិន (Zijincheng) គ្រាន់តែ​ជា​ចំណែក​មួយ​ដ៏​តិចតួច​បំផុត​នៃ​ឃ្លាំង​ទ្រព្យ​មហាសាល​លាក់ទុក​នៅ​ក្រោម​ដី ។​

Loading...

​រាជវាំង​បុរាណ​នេះ​ត្រូវបាន​សាងសង់​ឡើង​នៅ​ឆ្នាំ ១៤០៤ មាន​ផ្ទៃក្រឡា ៧២០.០០០ ម៉ែត្រការ៉េ មាន​បន្ទប់​ចំនួន ៩៩៩៩ ។ ទី​នេះ​បាន​ឆ្លងកាត់​រជ្ជកាល​មហាក្សត្រ ២៤​ជំនាន់ ហើយ​មាន​វត្ថុ​ដ៏​មាន​តម្លៃ​ចំនួន 1.680.000 ។ អាស្រ័យហេតុនេះ​មនុស្ស​ជំនាន់​ក្រោយ​ដែល​ហ៊ាន​ឲ្យ​តម្លៃ​ថា វា​អាច​ទិញ​បាន​ទ្វីប​អឺរ៉ុប​ទាំងមូល​ពុំមែន​ជា​អំនួត​ហួសហេតុ​នោះទេ ។​

​អ្នក​ធ្លាប់​ទស្សនា​នូវ​ទី​ដាក់តាំង​វត្ថុ​បុរាណ​បើកចំហ​នោះ​អាច​សំឡឹង​ឃើញ​វត្ថុ​តែ​ប៉ុន្មាន​ពាន់ ពោល​គឺ​ប្រមាណ​តែ​១% ក្នុង​ចំនួន​វត្ថុ​បុរាណ​សរុប បន្សល់​ទុក​ដោយ​ស្តេច ២៤​អង្គ ធ្លាប់​គ្រងរាជ្យ​នៅទីនេះ ។​

​ដូច្នេះ​តើ ៩៩% ទៀត នៃ​ឃ្លាំង​ទ្រព្យ​ដ៏​ធំ​សម្បើម​នេះ កំពុងស្ថិត​នៅ​ទីណា​? ។​

​ចម្លើយ​សម្រាប់​សំណួរ​នេះ​គឺ​គ្មានអ្វី​ក្រៅពី​វា​កំពុង​ស្ថិត​នៅក្រោម​ព្រះបរមរាជវាំង ហើយ​កំពុង​ត្រូវបាន​ការពារ​យ៉ាង​តឹងរឹង​បំផុត ។​

​នៅក្នុង​ព្រះបរមរាជវាំង​នេះ មានទ្រព្យ​មហាសាល ក្រុម​អ្នកជំនាញការ ប្រវត្តិសាស្ត្រ បុរាណ​វិទូ សុទ្ធតែ​មាន​អំនះអំណាង​ពី​វត្តមាន​នៃ​វត្ថុ​បុរាណ​ជា​កំណប់​មហាសាល​នោះ ហើយ​ដែល​គេ​ប៉ាន់ស្មាន​ថា តម្លៃ​របស់​វា​អាច​ទិញ​បាន​ទ្វីប​អឺរ៉ុប​ទាំងមូល​! ។​

​តើ​កំណប់​មហាសាល​នោះ​មាន​អ្វីខ្លះ​?

​ពែង​ស្រា​របស់​ព្រះមហាក្សត្រ​កាង​ឡុង ពែង​ស្រា​នេះ​ធ្វើឡើង​អំពី​មាស​ក្នុង​រជ្ជកាល​មហាក្សត្រ​កាង​ឡុង ។ វា​ត្រូវ​បាន​ស្តេច​អង្គ​នេះ​បញ្ជា​ឲ្យ​ផលិតឡើង នា​ឱកាស​ខួប​គម្រប់ ៣០​ព្រះវស្សា​របស់ខ្លួន ។ ពែង​នេះ មាន​កម្ពស់ ១២,៥ សង់ទីម៉ែត្រ វិជ្ជមា​ត្រ ៨ សង់ទីម៉ែត្រ ត្រូវបាន​ចម្លាក់​ដោយ​រចនាបថ​ស្មុគស្មាញ និង​មាន​បង្កប់​ទៅ​ដោយ​ត្បូងថ្ម​មានតម្លៃ​ច្រើន​ប្រភេទ ។​

​រាជ​នី ស៊ឺ​ឈី សោយ​ទិវង្គត ទ្រព្យសម្បត្តិ​មាន​តម្លៃ​ដ៏​ស្តុកស្តម្ភ​ត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះ​សព រាជ​នី​សឺ​ឈី ត្រូវបាន​ប្រវត្តិសាស្ត្រ​កត់​ត្រាទុក​ថា ជា​ស្តេច​ដែល​ចូលចិត្ត​ប្រមែប្រមូល​វត្ថុ​មាន​តម្លៃ​ពី​គ្រប់ទិសទី ក្នុងនោះ​គេ​បាន​កត់ត្រា​ទុក​នូវ​ត្បូង​មាន​សម្បុរ​ដូច​ផ្លែ​ឪឡឹក ២​គ្រាប់​ធំ ដែល​ស្តេច​អង្គ​នេះ​ស្រឡាញ់​បំផុត ហើយ​វា​ត្រូវបាន​អា​មាត្រ​ជិតស្និទ្ធ ៣​រូប ជា​អ្នក​មើល​ថែ ។ ពេល​សោយ​ទិវង្គត មហា​អា​មាត្រ​សី​វលី​ន​ជឺ បាន​យក​ត្បូង​២ គ្រាប់​នេះ រៀប​នៅក្នុង​ព្រះ​បរមកោដ្ឋ រួច​បញ្ចុះ​ជាមួយ​រាជ​នី​ដ៏​ល្បីល្បាញ​អង្គ​នេះ​។​

​ទន្ទឹម​នោះ​ក៏​នៅ​មាន​មួក​ក្ងោក​ដែល​មាន​ក្ងោក ៩ ហើយ​ក្នុង​ក្ងោក​នីមួយ​ពាំ​ក្នុង​ចំពុះ​នូវ​គ្រាប់​ត្បូង​មាន​តម្លៃ​១​គ្រាប់ ក្រៅពី​នោះ​ក៏​នៅ​មាន​វត្ថុ​វិចិត្រសិល្បៈ​ជាអាទិ៍​ផ្ទាំងគំនូរ​បុរាណ ព្រះ​បដិមាករ សុទ្ធសឹង​ត្រូវបាន​ផលិត​ពី​មាស​បង្កប់​ទៅដោយ​ត្បូងថ្ម​មានតម្លៃ​រាប់មិនអស់ រូប​ផ្ទាំងគំនូរ​ដ៏​ល្បីល្បាញ​មួយ​ត្រូវបាន​ដាក់​តាំង​បង្ហាញ​តាម​អ្នកប្រវត្តិសាស្ត្រ ក្រៅពី​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​ក្នុង​រាជវាំង​បច្ចុប្បន្ននេះ​ក៏​នៅ​មាន​រក្សាទុក​ឯកសារ​ប្រវត្តិសាស្ត្រ​មាន​អាយុកាល​យូរលង់​ប្រមាណ 156.000 ក្នុងនោះ​មាន​ផ្ទាំងគំនូរ​បុរាណ 53.000 ផ្ទាំង​អក្សរ​បុរាណ​ចិន 75.000 ផ្ទាំង និង​គំរូ​អក្សរ​ស្តេច និង​មន្ត្រី​ល្បីៗ​ប្រមាណ 28.000 ។​

​ក្រៅពី​នោះ​ក៏​នៅ​មាន​វត្ថុ​ធ្វើ​ពី​ពក​សឺ​ឡែន ប្រមាណ 367.000 ។​

​នៅក្នុង​កំណប់​មហាសាល​ស្ថិតក្រោម​ព្រះបរមរាជវាំង​នេះ​ក៏​មាន​រក្សាទុក​វត្ថុ​បុរាណ​ធ្វើ​ពិ​ស្ពាន់​ច្រើន​បំផុត​លើ​ពិភពលោក ដែល​សរុប​មាន​ប្រមាណ ១៦.០០០ ។ ក្រៅពី​នោះ​ក៏​នៅ​មាន​បុរាណវត្ថុ​ធ្វើ​អំពី​មាសប្រាក់ ១១.០០០ ម្រ័ក្សណ៍​ខ្មុក ១៩.០០០ វត្ថុ​ស្រោម​ផ្កា​កាចា (enamel) ចំនួន​ជាង ៦.៦០០ វត្ថុ​សិល្បៈ​ធ្វើ​ដោយ​ដៃ ១១.០០០ វត្ថុ​បុរាណ​សម្រាប់​សែនព្រេន​នា​រជ្ជកាល​ម៉េង និង​រជ្ជកាល​ថា​ង ៦.២០០ ។​

​ជ្រុង​មួយ​តូច​នៃ​សារៈមន្ទីរ​ដាក់តាំង​ដោយ​ចំហ

​បើ​តាម​តួលេខ​ស្ថិតិ​ផ្លូវការ​នោះ​ទាំង​វត្ថុ​ដាក់តាំង​ក្នុង​ព្រះបរមរាជវាំង និង​រក្សា​ទុក​ក្រោម​ដី មាន​ប្រមាណ ១.៨០០.០០០ ។ ប៉ុន្តែ​ក្នុង​១​ឆ្នាំៗ គេ​យក​វត្ថុ​ប្រមាណ ១០.០០០​ប្រភេទ​ប៉ុណ្ណោះ​មក​ដាក់​តាំង ។ ដូច្នេះ​ប្រសិនបើ​ចង់​ទស្សនា​អស់​ឃ្លាំង​ទ្រព្យ​ទាំងមូល​របស់​ព្រះបរមរាជវាំង នា​ក្រុង​ប៉េកាំង នោះ​មនុស្ស​ម្នាក់​ត្រូវ​ប្រើ​ពេល​ដល់​ទៅ ១៨០​ឆ្នាំ​ឯណោះ​…! ៕ ចន្ទ្រា​