​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អ្នក​មុជទឹក​ចំនួន​៤​នាក់ បាន​ទៅដល់​រូងភ្នំ​មួយ​ដែល​ត្រូវបាន​ត​ភ្ជាប់​ទៅនឹង​អ្វីដែល​គេ​ហៅថា “​ឆ្នេរ​ខ្សាច់ Pattaya” ដែលជា​ទីកន្លែង​ដែល​កីឡាករ​បាល់ទាត់​វ័យ​ជំទង់ៗ​ចំនួន ១២ នាក់ ដែល​បាត់​ខ្លួន និង​គ្រូបង្វឹក​របស់​ពួកគេ ក៏ត្រូវ​បាន​គេ​ជឿថា​កំពុង​ជា​ជាប់គាំង​នៅក្នុង​នោះ ។​

Loading...

​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Thai Navy Seal បាន​បង្ហោះ​បណ្តា​រូបភាព​ជាច្រើន បង្ហាញ​ឲ្យ​ឃើញ​អ្នក​មុជទឹក​២​នាក់ កំពុងស្ថិត​នៅក្នុង​ទឹក​ក្នុង​រូងភ្នំ​នោះ ដោយបាន​កាន់​ជាមួយ​ខ្សែ ។​

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នេះ​ក៏បាន​និយាយថា អ្នក​មុជទឹក​៤​នាក់ បាន​ឈានដល់​ផ្នែក​ធំ​ទី​៣ នៃ​រូប​ភ្នំនោះហើយ ដោយពួកគេបាន​ត​ភ្ជាប់​ខ្សែ​ទូរស័ព្ទ និង​ចាប់ផ្តើម​បូ​ប​ទឹក​ចេញ ។​

​ផ្នែក​ធំ​នោះ គឺ​ស្ថិតនៅ​ជិត​ទីកន្លែង​ដែល​ក្រុម​ក្មេងៗ និង​គ្រូបង្វឹក​របស់​ពួកគេ ដែល​ត្រូវបាន​សន្ម​ត់​ថា​កំពុង​ជ្រក​នៅ​ទីនោះ បន្ទាប់ពី​គេចចេញ​ពី​ទឹកជំនន់​កើនឡើង​យ៉ាង​គំហក់​ភ្លាមៗ​នាពេលនោះ កាលពី​ថ្ងៃ​សៅរ៍ ។​

​ទន្ទឹមនេះ​ផងដែរ នៅលើ​បណ្តាញ​សង្គម បាន​ចែករំលែក​រូបភាព​ដ៏​មាន​ក្តីសង្ឃឹម​មួយ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​បណ្តា​រូបភាព Zoom in ស្ថិតនៅ​ជ្រុងៗ​នៃ​រូង​ថ្ម​នោះ ដោយ​មនុស្ស​ម្នាក់ៗ​ត្រូវ​បានឃើញ​នៅលើ​តាម​ជញ្ជាំង​រូង ដែល​ក្នុងនោះ​រូបភាព​មួយចំនួន​បង្ហាញ​ជា​ក្មេង ។ នេះ​ជា​រឿងរ៉ាវ​កើតឡើង​គួរ​ឲ្យ​ខ្លាច ខណៈដែល​អាជ្ញាធរ​កំពុង​ព្យាយាម​ទៅ​សង្គ្រោះ​ជីវិត​មនុស្ស ១៣ នាក់ ដែល​កំពុង​ជាប់គាំង​នៅក្នុង​រូង​ថ្ម​នោះ ដែល​គិត​មកទល់ពេលនេះ​មាន​រយៈពេល ៨ ថ្ងៃ​ហើយ ៕

ក្មេងៗកីឡាករបាត់ខ្លួន ដែលបាន​ចូល​ក្នុងរូងភ្នំនេះ កាលពី២ឆ្នាំមុន