លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រ ទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ដើម្បី​ចរចា​បន្ថែម​អំពី​ការ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លែអ៊ែ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ា​ នៅ​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ពី​ការ វាយ​តម្លៃ​ខាង​ស៊ើបការណ៍របស់​សហរដ្ឋ​អាមេរិក​ថា មេដឹកនាំ​កូរ៉េខាងជើង​កំពុង​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​កម្មវិធី​នុយក្លែអ៊ែ​របស់​ខ្លួន។

​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Pompeo ត្រូវ​គេ​រំពឹង​នឹង​ទៅ​ដល់​រដ្ឋធានី​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បីធ្វើ​ការ​ចរចា​រយៈ​ពេល​២​ថ្ងៃ។​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​របស់​លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​នៅ​ឆ្នាំ​នេះ ​ទៅកាន់​ប្រទេស​កូរ៉េខាង​ជើង​ហើយ​ជា​លើកទី​មួយ​ដែល​លោក​នឹង​ស្នាក់​នៅ​រយៈ​ពេល​មួយ​យប់​ក្នុង​រដ្ឋ​ធានី​របស់​កូរ៉េខាង​ជើង​នោះ។

ក្នុង​កិច្ច​ព្រម​ព្រៀងក្នុង​ប្រទេស​សឹង្ហបូរី​ដែល​គេឃ្លាំ​មើល​យ៉ាង​ច្រើន​នោះ លោក​ ​គីម ជុង​អ៊ុន​បាន​យល់​ព្រម​ដល់​ការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លែអ៊ែ​ទាំងស្រុង លើ​ឧបទ្វីប​កូរ៉េ ​ក៏​ប៉ុន្តែ ​មិន​មានសេចក្តី​លម្អិតថា​ តើការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លែអ៊ែ​កើត​មាន​ឡើង​នៅ​ពេល​ណា​ទេ។​

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Pompeoសង្ឃឹម​ថា​ នឹងដាក់​គំនាប​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​ពេលវេលា​មួយ​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លែអ៊ែ​របស់​កូរ៉េ​ខាង​ជើង​ហើយ​នឹង​លាត​ត្រដាង​សេចក្តី​លម្អិតថា​តើត្រូវ​អនុវត្ត​យ៉ាង​ដូចម្តេច។

ក៏​ប៉ុន្តែ ​សេចក្តី​រាយការណ៍​ព័ត៌មានរបស់​សហរដ្ឋ​អាមេរិក​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ បាន​បង្ហាញ​រូប​ភាព​អំពី​អ្វី​ដែល​សេចក្តី​រាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​ពង្រីក​ការ​ស្ថាបនា​ទាក់​ទិន​នុយក្លែអ៊ែ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​ប្រធានា​ធិបតី​ ត្រាំ ​បាន​បន្ត​អួត​ពី​លទ្ធផល​នៃ​ជំនួប​កំ​ពូលរបស់​លោក ទោះបី​ប្រឈម​ការការមន្ទិល​សង្ស័យ​ពី​សមា​ជិកសភាសហរដ្ឋ​អាមេរិកខ្លះក៏ដោយ៕ ប្រភព៖ VOA