​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thai Navy SEAL កាលពី​ថ្ងៃ​ពុធ (១១ កក្កដា​) ម្សិលមិញ​នេះ បាន​បញ្ចេញ​វីដេអូ​ដ៏​មហា​សង្វេក​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​វេលា​លើកដំបូង ពី​វិធី​ដ៏​លំបាកលំបិន ដើម្បី​ជម្លៀស​ក្មេង​ម្នាក់​ដំបូង​គេ ក្នុងចំណោម​ក្រុម​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់ Mu Pa ចេញពី​រូងភ្នំ​លិច​ទឹក Tham Luang ។​

Loading...

​ក្មេងប្រុស​វ័យ​ជំទង់ៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​អាយុ ២៥ ឆ្នាំ របស់​ពួកគេ ត្រូវបាន​ជាប់គាំង​នៅក្នុង​រូងភ្នំ​នេះ ចាប់តាំងពី​ថ្ងៃ​សៅរ៍ ទី​២៣ មិថុនា បន្ទាប់ពី​ទឹកជំនន់​ដ៏​អាក្រក់ បាន​បិទ​ច្រកចេញ​របស់​ពួកគេ ។ ពួកគេ​ត្រូវបាន​សង្គ្រោះ​បន្ទាប់ពី​ប្រតិបត្តិការ​ជំហាន​គីង​គក់ ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​អ្នកជំនាញ​មុជទឹក​ដ៏​កំពូលៗ​ពី​អន្តរជាតិ និង​ជាតិ​ថៃ ។ ហើយ​បេសកកម្ម​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ​នៅត្រឹម​ថ្ងៃ​អង្គារ (១០ កក្កដា​) ។​

​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ក្មេង​ទាំងអស់នោះ ត្រូវបាន​នាំយក​ចេញពី​ខាងក្នុង​រូង​លិច​ទឹក​ដ៏​ស្មុគស្មាញ និង​ងងឹត​ឈ្លប់ ដែល​ត្រូវបាន​ពណ៌នា​ថា​ជា​លើកដំបូង​នៃ​ប្រវត្តិសាស្ត្រ​ថៃ ជាមួយ​ប្រតិបត្តិ​ការសង្គ្រោះ​ដ៏​សែន​វេទនា និង​ប្រថុយ​នឹង​អាយុជីវិត​បំផុត​មួយ ៕ ឧ​ត្ត​ម​