វិស័យ​អាកាសចរណ៍​មាន​សុខភាព​ល្អ​ខ្លាំងណាស់ ! ក្រុមហ៊ុនប៊ូអ៊ីង​ បាន​ប្រកាស​គម្រោង​បង្កើន​ទីផ្សារ​យន្តហោះ​​របស់​ខ្លួន​មួយទ្វេ​ជាពីរ​ នៅ​លើ​ពិភពលោក នៅ​រវាង​២០​ឆ្នាំ​​ខាង​មុខ​នេះ។ ទីផ្សារផលិតយន្តហោះរបស់​​ប៊ូអ៊ីង​នឹង​​មាន​ទំហំ​ដល់​ទៅ ប្រមាណ១៥០០០ពាន់​លាន​ដុល្លារ។ ចំណែក​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប ក៏​មិន​អន់ ! អ៊ែរប៊ូល ​ក៏​នឹង​មាន​កំណើន​ទ្វេ​មួយ​ជាពីរ​ដូច​គ្នា។

Loading...

​ក្រុមហ៊ុន​​ ​ប៊ូអ៊ីង​បាន​ទទួល​ការ​បញ្ជា​ទិញយន្តហោះ​ថ្មី​ ក្នុង​តម្លៃ​៦៣០០ពាន់​លាន​ដុល្លារ និង​ការ​បញ្ជា​ទិញ​​សេវាកម្មពាណិជ្ជកម្ម តម្លៃ​៨៨០០​ពាន់​លាន​ដុល្លារ សម្រាប់​ពីពេល​នេះ​ដល់​ឆ្នាំ​២០៣៧។ នេះ​បើ​តាម​​សេចក្តី​​ជូន​ដំណឹងរបស់​ក្រុមហ៊ុន ​ពី​ទី​តាំង​​​ពិព័រណ៍​អាកាសចរណ៍​ប្រចាំ​ឆ្នាំ​នៅទីក្រុងឡុងដ៍​ថ្ងៃ​នេះ។ កំណើន​ទីផ្សារ​របស់​ប៊ូអ៊ីង រឹត​តែ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ដោយ​សារ​តែ​តម្រូវ​ការ​ដ៏​ធំធេង​ផ្នែក​​សេវាកម្មអាកាសចរណ៍ ចរាចរណ៍​ហោះហើរដឹកជញ្ជូន​ ជួសជុល វិស្វកម្ម និង​ការ​ប្តូរ​ផ្លាស់​យន្តហោះ។

បង្ហាញ​គម្រោង​របស់​ខ្លួន តាំង​ពី​មុនថ្ងៃ​​បើក​ពិព័រណ៍​ ​​ក្រុមហ៊ុន​អឺរ៉ុប អ៊ែរប៊ូស​ ក៏​បាន​និង​កំពុង​ស្គាល់​កំណើន​ទ្វេ​មួយ​ជា​ពីរដែរ សម្រាប់​រយៈ​ពេល​២០​ឆ្នាំ​ខាង​មុខ ជាមួយ​នឹង​ការ​បញ្ជា​ទិញ​យន្តហោះ​ដឹកអ្នក​ដំណើរ​និង​យន្តហោះ​ដឹក​ទំនិញ​ថ្មីៗចំនួន ៣៧៣៩០​គ្រឿង​ ត្រូវ​ជា​៥៨០០ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន​យក្ស​Seattle (Boeing ​Globlal Services) ដែល​មាន​ផលិត​​ទាំង​យន្តហោះ​ពាណិជ្ជកម្ម​ផង យន្តហោះយោធានិង​អវកាសផង​ ក៏​គម្រោង​ចំណូល​កើន​ឡើង​ដល់​៥០ពាន់​លាន​ដុល្លារ​ នៅ​រយៈ​ពេល​១០​ឆ្នាំ​ទៀត។

ជា​សរុប​ សេវាកម្មយន្តហោះ​មាន​កំណើន​យ៉ាង​រឹង​មាំ​ក្នុង​កំរិត​ ៤,៤% ក្នុង​មួយឆ្នាំ និង​មាន​យន្តហោះ​៤៨០០០​គ្រឿង​ធ្វើ​ចរាចរណ៍។ កំណើន​ចំនួន​​​ប្រជាជន​កំរិត​មធ្យម ចង់ធ្វើ​ដំណើរ​តាម​យន្តហោះ និង​កំណើនសន្ទុះ​សេដ្ឋកិច្ច​របស់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ ជា​មូលហេតុ​ដែល​ជំរុញ​ឱ្យ​ទីផ្សារ​អាកាសចរណ៍ មាន​សុខភាព​ល្អ។ តម្រូវ​ការ​យន្តហោះ​ចម្ងាយមធ្យម ប្រភេទ​៧៣៧Max និង​A៣២០neo មាន​សន្ទុះ​ខ្លាំង​ជាង​គេ ដោយ​ប៊ូអ៊ីង​គ្រោង​ផលិត​ឱ្យ​ហើយ​ចំនួន​៣១៣៦០​គ្រឿង​នៅ​ឆ្នាំ​២០៣៧។​

ភាព​រីក​ចម្រើន​នៃ​ទីផ្សារ​យន្តហោះ​បាន​ត្រូវ​បញ្ជាក់​បន្ថែម​ទៅ នៅ​ក្នុងថ្ងៃ​​ពិព័រណ៍​ទីពីរ ដោយ​ក្រុមហ៊ុន​អ៊ែរប៊ូស​បាន​ទទួល​ចុះ​កិច្ចព្រមព្រៀង​​ទិញ​យន្តហោះតម្លៃ​៤៤ពាន់​លាន​ដុល្លារ ទល់​នឹង​ក្រុមហ៊ុន​អាមេរិក​ប៊ូអ៊ីង ៤៨​ពាន់​លាន​ដុល្លារ។ ​ក្រុមហ៊ុន​​ផលិត​យន្តហោះ​ដ៏​ធំ​ជាង​គេ​ទាំង​ពីរ មិន​បញ្ឈប់​មហិច្ឆតា​ត្រឹម​ណេះ​ទេ ប៊ូអ៊ីង​បាន​ប្រកាស​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត ឈ្មោះ​ថា Boeing NeXt ដើម្បី​ផលិតយន្តហោះ​ស្វ័យប្រវត្តិ និង​ហោះហើរ​​ដោយ​គ្មាន​អ្នក​បើកបរ។ អ៊ែរប៊ូស ក៏​បាន​បង្ហាញ​ឡាន​ហោះ​ជា​ស្វ័យប្រវត្តិ​ឡើង​លើ​ត្រង់​រួច​មក​ហើយ​ដែរ កាលពី​ដើម​ឆ្នាំ៕ ប្រភព៖ RFI