​បុរស​ម្នាក់​នៅក្នុង​ប្រទេស​ចិន បានគិត​ថា​វា​ជា​គំនិត​ដ៏​ល្អ​មួយ ក្នុងការ​បើករថយន្ត​របស់គាត់​ចូលក្នុង​ទន្លេ​ទឹក​រាក់ ដើម្បី​លាង​រថយន្ត​ដោយ​ខ្លួន ដូច្នេះ គាត់​អាច​សន្សំ​ប្រាក់​បាន​ប៉ុន្មាន​ដុល្លារ​ដែរ ពី​ការជួល​គេ​លាង ។​

Loading...

​ទោះយ៉ាងណា បុរស​ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នោះ ដែលមាន​ស្រុកកំណើត​នៅក្នុង Chengdu បាន​ជួប​ហេតុការណ៍​ស្ទើរតែ​សោកស្តាយ​បំផុត សម្រាប់​ការបើក​រថយន្ត​ចូលក្នុង​ទន្លេ​ទឹក​រាក់​នោះ ព្រោះថា នៅពេលនោះ ស្រាប់តែ​ទឹកជំនន់​បាន​កើតឡើង​ភ្លាមៗ ហើយ​ខ្សែ​ទឹកបាន​ហូរ​យ៉ាងខ្លាំង ។​

​នៅក្នុង​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ចេះ​មានគំនិត​សន្សំសំចៃ​នេះ ដើរ​នៅ​ផ្នែក​ម្ខាង​នៃ​ប្រឡាយ​ទន្លេ បន្ទាប់ពី​បានសម្រេច​បោះបង់​រថយន្ត Lan Rover របស់គាត់ ។ ហើយ​រថយន្ត​តម្លៃ ១​លាន​យ័ន (​ស្មើនឹង ១៤៦,៩៤៦ ដុល្លារ​) នេះ ត្រូវ​បានឃើញ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​លំហូរ​ទឹក​ដ៏​ខ្លាំងក្លា ។​

​ស្ថិតក្នុង​ស្ថានភាព​ដ៏​អាសន្ន​បែបនេះ បុរស​រូបនេះ ភ្លាមៗ​នោះ ក៏បាន​ទូរស័ព្ទ​ហៅ​ជំនួយ​បន្ទាន់ ដើម្បី​នាំយក​គាត់ និង​រថយន្ត​របស់គាត់ ត្រឡប់មក​សុវត្ថិភាព​វិញ ។​

​ក្រុម​អ្នក​សង្គ្រោះ​មកពី​នាយកដ្ឋាន​សេវា​ពន្លត់អគ្គីភ័យ Dujiangyan ភ្លាមៗ​នោះ បាន​ប្រញាប់ប្រញាល់​មកកាន់​កន្លែង​កើតហេតុ និង​គ្រប់គ្រង​នាំយក​គាត់ និង​រថយន្ត​របស់ ចាក​ចេញពី​ក្នុង​ទឹកជំនន់​ដោយ​សុវត្ថិភាព ។​

​បុរស​នេះ​ក្រោយមក បាន​ប្រាប់​អ្នក​ជួយសង្គ្រោះ​ថា គាត់​បើករថយន្ត​ចូលក្នុង​ទឹក​នេះ ដើម្បី​លាង​វា ព្រោះ​ពុំ​ចង់​ចំណាយលុយ ២០ យ័ន (៣ ដុល្លារ​) នៅ​កន្លែង​លាង​រថយន្ត​តាម​ធម្មតា ៕ ឧ​ត្ត​ម (nextshark)​