​ភ្នំពេញ​៖ នគរបាល​អន្ដោប្រវេសន៍ បាន​ចាប់ខ្លួន​ជនបរទេស​ចំនួន​៤១​នាក់ មាន​២​សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម​៣៤​នាក់ និង​កូរ៉េ​៧​នាក់ គ្មាន​ឯកសារ​ត្រឹមត្រូវ បាន​លួច​ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់​។​

Loading...

​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ចុះ​ពិនិត្យ​គោលដៅ ការដ្ឋាន​សំណង់​មួយកន្លែង ស្ថិតនៅ​ផ្លូវ​ន​រោ​ត្ដម សង្កាត់​ជ័យជំនះ និង​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ ក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រធាន​នាយកដ្ឋាន កម្លាំង​នគរបាល​ជំនាញ បាន​ពិនិត្យឃើញ​មាន ជនបរទេស​ចំនួន​៤១​នាក់ មាន​២​សញ្ជាតិ ជនជាតិ​វៀតណាម​៣៤​នាក់ ស្រី​២​នាក់ និង​កូរ៉េ​៧​នាក់ ក្នុងនោះ មាន​ឯកសារ​ត្រឹមត្រូវ​(​លិខិតឆ្លងដែន និង​ប័ណ្ណ​ការងារ​) ចំនួន​២០​នាក់ ស្រី​ម្នាក់ និង​គ្មាន​ឯកសារ​ត្រឹមត្រូវ បាន​លួច​ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់ ចំនួន​២១​នាក់ ស្រី​ម្នាក់ (​ជនជាតិ​វៀតណាម​)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា ក្រុម​ប្រតិបត្តិការ​បាន​បញ្ជូន​ជនជាតិ​វៀតណាម ចំនួន​២១​នាក់ ស្រី​ម្នាក់ ខាងលើ​មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​៕​ ដោយ៖ កូឡាប