​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ ហានិភ័យ​ខ្ពស់​ដល់​សុខា​ភាព និង​សុវត្ថិភាព​សង្គម បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ចំនួន​៤​ករណី កន្លងមក ដកហូត​វត្ថុតាង​បាន​ទម្ងន់​សរុប​៨៨​តោន ។

Loading...

​បន្ទាប់ពី​រឹបអូស​បាន​នូវ​វត្ថុតាង ល្មើសច្បាប់​ជាង​៨៨​តោន​នោះ គ​.​ប​.​ផ​.​ក នឹងធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​ការបង្ក្រាប​ផលិតផល​ក្លែងក្លាយ​ទាំងនោះ នៅ​រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​ក្រសួងមហាផ្ទៃ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់ថា បទល្មើស​៤​ករណី ដែល​បង្ក្រាបបាន​រួមមាន​៖

១)​ករណី​បើក​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ និង​ខុសច្បាប់ ២)​ករណី​បើក​ទីតាំង​ផលិត​សាច់​ប៉ា​តេ មិន​អនុលោម​តាមច្បាប់

៣)​ករណី​បើក​សិប្បកម្ម ផលិត​ម្រេច និង​កាហ្វេ មិន​អនុលោម​តាមច្បាប់ និង​៤)​ករណី​នាំចូល​ផលិត វេច​ខ្ចប់​ខុសច្បាប់

​លើ​ផលិតផល​ម៉ាក Saint Amand ទឹក​សុទ្ធ​ម៉ាក Evian ស្រា​បៀ​ម៉ាក Corona និង​ផលិតផល​មួយចំនួនទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​