​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ត្រូវ​អបអរសាទរ​ចំពោះ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា បន្ទាប់​ពី​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) បាន​សម្រេច​ផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទ​អង្គរវត្ត ដោយ​ចាត់ទុកថា ជាទី​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត ក្នុងចំណោម​ទី​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​ល្បីៗ ក្នុង​ពិភពលោក​ចំនួន​២៥ សម្រាប់​ឆ្នាំ​២០១៨​។ នេះ​ជា​សេចក្ដីជូនដំណឹង របស់​ក​ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃ ទី​០៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

Loading...

​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា ការផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា ជាទី​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆ្នាំ​២០១៨ បាន​លេចចេញ​តាមរយៈ ការ​ស្រង់​មតិ​រយៈពេល​១២​ខែ លើ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​របស់​អ្នក​ទេសចរណ៍​រាប់លាន​នាក់​ជុំវិញ​ពិភពលោក កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ របស់​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់ លើ​ការធ្វើដំណើរ​។​

​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់ទៀតថា វា​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ប្រាសាទ​អង្គរវត្ត​ត្រូវបាន​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក​បោះឆ្នោត​គាំទ្រ ហើយ​កន្លងមក​ក៏​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ជាប់ៗ​គ្នា តាមរយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេងៗ​ទៀត​ផង​ដែរ ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ឆ្នាំ​២០១៧​។​

​ជាមួយគ្នានេះ ក្រសួង​ទេសចរណ៍​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ ស្ថាប័ន​ពាក់ព័ន្ធ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន អញ្ជើញ​ចូលរួម​អបអរសាទរ ក្នុងការ​ទទួលទានរ​ង្វាន់​នេះ នៅ​ក្រុង​សៀមរាប ខាង​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨​ខាងមុខ​។​

​សូម​អាន​ខ្លឹមសារ​លម្អិត នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍​៖