ពីថ្ងៃសៅរ៍​ទី​១១សីហា តុលាការ​អាមេរិក​ នៅ​រដ្ឋ​ San Francisco បាន​កាត់ទោស​ក្រុម​ហ៊ុន​ Monsanto ដែល​ផលិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត ម៉ាក់​ Roundup (រ៉ោនដាប់) ឲ្យ​សង​ប្រាក់​ចំនួន​២៩០លាន​ដុល្លារ​ ទៅ​ឲ្យ​បុរស​អ្ន​កថែ​សួន​ច្បារ​ម្នាក់។ បុរស​រូបនេះ បាន​ប្តឹងទៅ​តុលាការ​នៅ​ឆ្នាំ​២០១៥ ក្រោយពី​កើត​ជំងឺមហារីក ដែល​គាត់​បាន​​អះអាងថា ដោយសារតែ​បាន​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ម៉ាក់​ Roundup នេះ ជា​ច្រើន​ឆ្នាំមកហើយ​។

ចៅក្រម​អាមេរិក បាន​កាត់ទោស​ក្រុម​ហ៊ុន Monsanto ដែល​ផលិត​ថ្នាំសម្លាប់​សត្វ​ល្អិត​ ដោយ​មិន​បាន​ប្រាប់​ពី​គុណវិបត្តិ​ដ៏​គ្រោះថ្នាក់​របស់​ថ្នាំ ទៅដល់​អតិថិជន។ សេចក្តី​សម្រេច​របស់​ចៅក្រម​អាមេរិក គឺ​ដោយ​ផ្អែក​លើ​ការ​សិក្សា​វិទ្យាសាស្ត្រ​ ប្រមាណ​ជា​៨០០ករណី​សិក្សា ដែល​បា​ន​ស្រាវជ្រាវ​ដោយ​ ទីភ្នាក់​ងារ​បរិស្ថាន​អាមេរិក​ និងភ្នាក់​ងារ​សិក្សា​ពី​ជំងឺ​មហារីក ​ដែល​ជា​ស្ថាប័ន​ មានទំនាក់ទំនង​ជាមួយ​នឹង​ ​អង្គការ​សុខភាព​ពិភពលោក។ តាម​ការ​សិក្សា​ទាំង​នោះ បាន​បង្ហាញថា សម្លាប់សត្វល្អិត ម៉ាក់ Roundup ដែល​គេ​យក​ទៅ​បាញ់​ដំណាំ ឬ​បាញ់​សម្លាប់​សត្វ​ល្អិត​នោះ គឺ​ពិត​ជាមាន​គ្រោះថ្នាក់ ហើយ​ដែល​អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ពិត​មែន​។

ក៏ប៉ុន្តែ អ្នក​តំណាងក្រុមហ៊ុន Monsanto ពី​ប្រទេស​អាល្លឺម៉ង់ បាន​ច្រាន​ចោល​ហេតុ​ផល​របស់​តុលាការ​អាមេរិក​ ដោយ​លើកឡើងថា មុន​នឹង​បញ្ចេញ​ឲ្យ​លក់​នៅទីផ្សារ ក្រុម​ហ៊ុន​ក៏​បា​នសិក្សា​ពី​ផលប៉ះពាល់​ដែរ។​ ​ចៅក្រម​អាមេរិក​យល់​ច្រឡំ​ហើយ។ តំណាង​ក្រុម​ហ៊ុន បញ្ចាក់ទៀត​ថា ​ថ្នាំ​សម្លាប់សត្វល្អិត ម៉ាក់ Roundup របស់ក្រុមហ៊ុន​​​លាប់​សវ្្ម​ដេល​អាច​បង្ក​គ្រួអាហ្សង់ទីន ចៅហ្វាយ​ក្រុង​មួយ​ចំនួន បាន​ចេញ​បំរាម​ហាម​ដាច់​ មិន​ឲ្យ​នាំចូល​ទំនិញ​យាឈប់​ប្រើ​ថ្នាំ​ខ្លួន ​គ្មាន​បង្ក​ការ​គ្រោះ​ថ្នាក់​ដូច​គេចោទ​​នោះទេ​។ ​

សូម​រម្លឹក​ថា កាលពី​ឆ្នាំ​២០០៩ តុលាការ​វិនិច្ឆ័យ​ របស់​បារាំង ក៏បាន​ធ្លាប់​កាត់ទោស​ក្រុម​ហ៊ុ​ននេះ រួច​ម្តង​ដែរ ពីបទ​ឃោសនាផ្សព្វផ្សាយ​បោកប្រាស។ តុលាការ​ជាន់​ខ្ពស់​បារាំង​ បាន​​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សងប្រាក់​១ម៉ឺន​៥ពាន់​អឺរ៉ូ។ ហើយ​កាល​ពី​ឆ្នាំ​២០១៧ ចៅក្រម​បារាំង ក៏​​បានស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ចំពោះ​សារធាតុ​ដែល​អាច​បង្ក​គ្រោះថ្នាក់​​នេះ​ដែរ។

នៅ​​ប្រទេស​បារាំង អាជ្ញាធរ​បាន​សន្យាឈប់​ឲ្យ​ប្រើ​ថ្នាំ​នេះ នៅ​រវាង​៥ឆ្នាំ​ខាងមុខ។ នៅ​​ប្រទេស​ផ្សេងទៀត បាន​ហាម​ឃាត់ មិន​ឲ្យ​នាំចូល​ថ្នាំ​សម្លាប់សត្វល្អិត ម៉ាក់ Roundup ដែល​ផ្ទុក​សារធាតុ គ្លីហ្វូសាត នេះឡើយ​​។ ប្រទេស​ទាំង​នោះ មាន​ស្រីលង្កា និង​សាវ៉ាដ័រ ជា​ដើម​។ នៅ​ប្រេស៊ីល តុលាការ​ឧទ្ធរហ៍​កំពុង​បន្ត​នីតិវិធី​ចំពោះ​ករណី​នេះ។ ​ចំណែ​​ក​នៅ​អាហ្សង់ទីន ចៅហ្វាយ​ក្រុង​មួយ​ចំនួន បាន​ចេញ​បំរាម​ហាម​ដាច់​ មិន​ឲ្យ​នាំចូលថ្នាំ​កសិកម្ម​ដែ​ល​​ផ្ទុកសារធាតុ គ្លីហ្វូសាត នោះទេ​៕​ ប្រភព៖ RFI