ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​ដែល​បាន​លួច​យក​រថយន្ត​របស់​ជន​រងគ្រោះ ម៉ាក Lexus RX300 មួយគ្រឿង ក្រោមរូបភាព​ធ្វើជា​អ្នក​គួ​ក​ជេរ​រថយន្ត ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ចាប់ខ្លួន បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​នេះ ។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​ជា​ចោរ​លូច​រថយន្ត​រូបនោះ មានឈ្មោះ កុយ រដ្ឋា ភេទ​ប្រុស ស្នាក់​នៅផ្ទះ​លេខ ៦៣៥ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ករណីនេះ​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ព្រះរាជអាជ្ញា នៅ​មិនទាន់បាន​សាកសួរ​ជនសង្ស័យ​នៅឡើយ​ទេ នា​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​នេះ ដោយ​ផ្ញើ​ជនសង្ស័យ​នៅ​នឹង​សមត្ថកិច្ច​សិន​រង់ចាំ​បន្ត​នីតិវិធី នា​ព្រឹកស្អែក​។​

​សមត្ថកិច្ច​បន្ថែមថា សំណុំ​រឿងនេះ​គឺ​ជនសង្ស័យ ខាងលើ​បាន​លួច​យក​រថយន្ត​របស់​ជន​រងគ្រោះ ម៉ាក Lexus RX300 មួយគ្រឿង ក្រោមរូបភាព​ធ្វើជា​អ្នក​គក់​ជេ​រថយន្ត ដោយ​ខ្លី​រថយន្ត​របស់​ជនរ​ង​គ្រោះ​យកទៅ​ឲ្យ​ម៉ូយ​មើល ស្រាប់តែ​យកទៅ​រហូត​តែម្តង​មិន​ត្រឡប់មកវិញ​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា ដើមបណ្តឹង ប្តឹង​ទាមទារ​លុយ​ថ្លៃ​រថយន្ត​ដែល​បាត់បង់​ចំនួន ១២០០០​ដុល្លារ និង​សំណូមពរ​ឲ្យ​តុលាការ​ដាក់ទោស​ជនសង្ស័យ​តាមច្បាប់​៕​