​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា បានប្រកាសថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ បាន​ខិតជិត​មកដល់​ហើយ ក្នុងនោះ​ដែល​បេក្ខជន បេ​ក្ខ​នារី ត្រូវ​ដឹង​ឲ្យ​ច្បាស់ នូវ​បទ​ប្បញ្ញត្តិ​ទូទៅ​មួយចំនួន​។​

​បទ​ប្បញ្ញត្តិ​ទូទៅ​សម្រាប់​បេក្ខជន ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២០ សីហា ២០១៨៖ ១)​មិនត្រូវ​យក​ចូល ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ត​ប់​ប្រឡង នូវ​អាវុធជាតិផ្ទុះ គ្រប់​ប្រភេទ​។ ២)​មិនត្រូវ​យក​ចូល ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង នូវ​សៀវភៅ សំណៅ​ឯកសារ គ្រប់​រូបភាព កា​តាប កាបូប​យួរដៃ ថង់ សំពៀត កញ្ចប់​ផ្សេងៗ និង​ទឹកលុប​ពណ៌​ស​។ ៣)​មិនត្រូវ​យក​ចូល ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង នូវ​ទូរស័ព្ទដៃ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ ប្រដាប់​គិត​លេខ និង​នាឡិកាដៃ​ដែល​អាច​គិត​លេខ​បាន​។ ៤)​មិនត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា នៅ​សន្លឹក​កិច្ចការ​ណា​ដែល​គ្មាន​ហត្ថលេខា​អនុរក្ស មិនត្រូវ​ប្តូរ​សន្លឹក​កិច្ចការ ឬ​ក្រដាស​ព្រាង ឬ​ផ្ទៀងផ្ទាត់​ចម្លើយ ឬ​ចម្លង​គ្នា​មិន​ត្រូវធ្វើ​សញ្ញា​សម្គាល់ លើ​សន្លឹក​កិច្ចការ ឬ​ហែក​សន្លឹក​កិច្ចការ ឬ​មិនត្រូវ​ឲ្យ​អ្នកដទៃ​ប្រឡង​ជំនួស​។​

​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្នុងករណី​បេក្ខជន​ពុំ​ព្រម​ប្រគល់​សៀវភៅ​ឬ​សំណៅ​ឯកសារ​ឲ្យ​គណៈមេប្រយោគ បេក្ខជន​នោះ​ពុំ​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ជាដាច់ខាត​ហើយ​ត្រូវ​បានកំណត់​ឲ្យ​ធ្លាក់​។ បេក្ខជន​ណា​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ដូច​មាន​ក្នុង​ចំណុច II.១ បេក្ខជន​នោះ​នឹង​បាន​ពិន្ទុ​សូន្យ​ចំពោះ​វិញ្ញាសា​នោះ នឹងត្រូវ​បញ្ឈប់​មិន​ឲ្យ​ប្រឡង​បន្តទៅទៀត​ក្នុងសម័យ​ប្រឡង​នេះ​។ មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ចំពោះ​បេក្ខជន​ដែល​មកដល់​មណ្ឌល​ប្រឡង ក្រោយ​ជួង​ទី​ពីរ ដោយ​ចេតនា ឬ​ដោយ​ធ្វេសប្រហែស​និង​ត្រូវបាន​ពិន្ទុ​សូន្យ​ចំពោះ​ករណី​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​និង​កម្រិត​វិន័យ​។ ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់​និង​ផ្អាក​មិន​ឲ្យ​ប្រឡង​មួយឆ្នាំ បន្ទាប់​ចំពោះ​បេក្ខជន​ដែលមាន​សកម្ម​ភាពផ្ទុយ​នឹង​បទ​ប្ប​ញ្ញ​តិ្ត និង​កម្រិត​វិន័យ​ត្រង់ចំណុច III.២ ដូចជា​ផ្លាស់ ឬ​ប្តូរ​កន្លែង​អង្គុយ​។ ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ប្រឡង​ពីរ​ឆ្នាំ​បន្ទាប់​ចំពោះ​បេក្ខជន​ដែលមាន​សកម្ម​ភាពផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​និង​កម្រិត​វិន័យ ត្រង់ចំណុច III.៣ ដូចជា​ឲ្យ​អ្នកដទៃ​មក​ប្រឡង​ជំនួស​។ ចំពោះ​បេក្ខជន​ដេ​លប​ង្ក​ឲ្យ​ខូច​របៀបរៀបរយ ក្នុងការ​ប្រឡង នឹងត្រូវ​លុបឈ្មោះ​ចេញពី​គ្រឹះស្ថានសិក្សា​របស់ខ្លួន រួច​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​៕