​ភ្នំពេញ​ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ត្រូវ​ប្រកាស​ដោយ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) នៅវេលា​ម៉ោង​៧៖៣០​នាទី ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ។​

​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប បានឲ្យដឹងថា លទ្ធផល​ផ្លូវការ​ដែល​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​១៥​សីហា​នេះ នឹង​បង្ហាញ​ទាំងអស់​នូវ សំឡេង​សន្លឹកឆ្នោត ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត រួម​ទាំង​ចំនួន​អាសនៈ​រដ្ឋសភា ដែល​គណបក្ស​នយោបាយ​ទទួលបាន​។​

​គ​.​ជ​.​ប បានបញ្ជាក់​ថា “​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត គឺជា​ការ​ប្រកាស​ឈ្មោះ​បេក្ខជន ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ និង​ការ​កំណត់​បែងចែក​អាសនៈ សម្រាប់​គណបក្ស​នយោបាយ ឈរឈ្មោះ​បោះឆ្នោត តាម​មណ្ឌល​នី​មួយៗ​”៕