​ខេត្ត​ក្រចេះ​ ៖ គំនរ​ឈើ​៥៩៣​ដុំ ត្រូវ​កងកម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ បង្ក្រាប​នៅក្នុង​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់​នៅដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ​ស្រុក​កែវ​សី​ម៉ា ដែល​ត្រូវបាន​មជ្ឈដ្ឋនានា អះអាងថា គឺ​ជាកា​រៀបចំ​របស់​អាជ្ញាធរ​ ​ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ចេញ​សេចក្តី​បដិសេធថា មិន​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ​ខុសច្បាប់​។​

​បើ​យោងតាម​របាយការណ៍រ​បស់​អាវុធហត្ថ​ខេត្ត​ក្រចេះ បានឲ្យដឹងថា គិត​ត្រឹម​ម៉ោង​៧ ថ្ងៃទី​១៥ ខែ​សីហា​ឆ្នាំ​២០១៨ ​ដឹកនាំ​ដោយ​លោក​​​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រចេះ លោក សាន្ត ប៊ុន​ថា​ន ចុះ​ប្រត្តិបត្តិ​ប្រើ​ពលទាន​ចំនួន ៤៥​នាក់ រថយន្ដ​១០​គ្រឿង​ ​អាវុធ​២៥​ដើម ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច ស្រុក​កែវ​សី​ម៉ា និយាម​ការ (683691-1401577) ដល់​​​និយាម​ការ​(692503-1417324) ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ ក្នុងស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។​

​សូមបញ្ជាក់​ថា ឈើ​ដែល​កងកម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ ចុះ​បង្ក្រាប​នោះ គឺ​ឈ្មួញ​ធ្វើ​កាប់បំផ្លាញ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច​ ​និង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ដោយ​យក​មក​ទុក​ចំណុច​ខាងលើ គ្រោង​នាំចេញ​នា​ពេល​ឆាប់ៗ​នេះ ទៅ​ប្រទេស​វៀតណាម​ ​តាម​ច្រក​ក្នុង​ទឹកដី​ស្រុក​ស្នួល​។​

​ជាមួយ​ករណីនេះ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ចេញ​សេចក្តី​បដិសេធថា មិន​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ​ខុសច្បាប់​ ​ខណ​:​គណ​:​កម្មាធិការជាតិ​រកឃើ​ញ​គំនរ​ឈើ​ខុសច្បាប់​ជាច្រើន​កំណាត់​នៅក្នុង​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់​ ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ស្រុក​កែវ​សីមា​គិត​ត្រឹម​ម៉ោង​៧ ថ្ងៃទី​១៥ ខែ​សីហា​ឆ្នាំ​២០១៨​។​

ការចេញ​សេចក្តី​បដិសេធ​របស់​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​នេះ បន្ទាប់​មាន​របាយការណ៍​សារព័ត៌មាន​ជា​ច្រើន​បាន​រាយការណ៍​ថា​ ​លោក​ស្វាយ សំ​អ៊ាង និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ឃុបឃិត​ជាមួយ​ឧកញ៉ា​៣​នាក់ គឺ ស៊ឹង សំអុល តុ​ប វីយ៉ា​ដា និង ប៉ោ​ ​សំអឿន បាន​ប្រមូល​ប្រជាពលរដ្ឋ ចូល​កាប់​ព្រៃ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ស្រុក​កែវ​សី​ម៉ា​ ​ត្រៀម​នាំ​ចេញ​​​​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នាពេល​ខាងមុខ​នេះ​។​

​ការបដិសេធ​បែបនេះ ត្រូវបាន​អ្នកសង្កេតការណ៍​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី ចាត់ទុកថា ជាការ​ដោះសារ​ប្រកែក​​មិន​ទទួលស្គាល់​ពី​ការ​កើត​មាន​បទល្មើស​ព្រៃ​ឈើ ក្នុង​ទឹកដី​របស់​ខ្លួន​តែប៉ុណ្ណោះ ។​

​កន្លងមក​បទល្មើស​ព្រៃ​ឈើ​ធំៗ​ជាច្រើន​ករណី បាន​កើតឡើង​នៅ​ខេត្តមណ្ឌលគិរី​នេះ ជាក់ស្តែង​ដូចជា បទល្មើស​នៅ​តំបន់​អូរ​ហ៊ុច​​ដែល​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​បើកដៃ​ឲ្យ​ជនជាតិ​ជាតិ​វៀតណាម យក​គ្រឿងចក្រ​ចូល​កាប់​ឈើ​រាប់សិប​ម៉ែត្រគូប​​នាំ​ទៅ​ប្រទេស​វៀតណាម ហើយ​សំណុំរឿង​នេះ ស្ថិតនៅក្នុង​ចំណាត់ការ​របស់​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ឡើយ​៕