​ភ្នំពេញ ​៖ បន្ទាប់បី​ប្រកាស​លទ្ធផល​ផ្លូវការ​នាំ​ការបោះឆ្នោត​អាណត្តិ​ទី​៦ ដោយ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​១០០​ភាគរយ​នោះ សម្រាប់​តែ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បាន​ដោយ​ដកស្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថា មាន​មនុស្ស​មួយចំនួន ក្នុង​ហ្វ៊ុនស៊ិនប៉ិច កំពុង​រត់​ការ​យក​លុយ ដើម្បី​តួនាទី​ណាមួយ ដែល​រាជរដ្ឋាភិបាល ប្រគល់ជូន​។​

Loading...

​លោក​យូ ហុកគ្រី ប្រធាន​គណៈកម្មការ​ដោះស្រាយ​កិច្ចការ​ទូទៅ គ​.​ក​.​ទ បានបញ្ជាក់​ថា យោងតាម​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហើប​ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ដែល​សម្តេច​តេជោ បាន​ជួប​សំណេះសំណាល​ជាមួយ​ក្នុង​កម្មករ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ថា មាន​មនុស្ស​មួយចំនួន ក្នុង​ហ្វ៊ុនស៊ិនប៉ិច កំពុង​រត់​ការ​យក​លុយ ដើម្បី​តួនាទី​ណាមួយ ដែល​រាជរដ្ឋាភិបាល ប្រគល់ជូន​។ ក្រោយ​សម្ដេច​តេជោ ប្រកាស​ព្រមាន​អ្នក​រត់​ការ​គេ​ឃើញ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប្រកាស ព្រមាន​មន្ត្រី​ដែល​រត់ការ​យក​តំណែង​ក្នុង​រាជរដ្ឋាភិបាល ឱ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ក្រោយ​បង្ហើប​ដោយ​សម្តេច​តេជោ ហ៊ុន សែន​។​

​គណបក្ស​រាជានិយម​ហ្វ៊ុន​ស៊ិនប៉ិច នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ព្រមាន​ដល់​មន្ត្រី​របស់​ខ្លួន​មួយចំនួន ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ករណី​យក​លុយ​រត់ការ ដើម្បី​បាន​តួនាទី​នៅ​រាជរដ្ឋាភិបាល ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​គណបក្ស បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​ចំពោះ​បញ្ហា​នេះ យើង​បាន​ហាមឃាត់​ដាច់ខាត ព្រោះ​មិនមែន​ជា​នយោបាយ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​នាំ​ទៅដល់​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នោះទេ​។ បុគ្គល​ណា ឬ​ក្រុម​ណា​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​មាន​ការពាក់ព័ន្ធ​ចំពោះ​ករណី​នេះ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​”៕ ​