ទំនាក់​ទំនង​មិន​សុះស្រួល​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​ជា​មួយ​បណ្តាញ​ព័ត៌មាន​បាន​រីកកាន់​តែ​ធំ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​ដែល​កា​សែត​សហរដ្ឋ​អាមេរិក​ចំនួន​រាប់​រយ​បាន​ចាប់​ផ្តើម​ការពារ​សេរីភាព​ព័ត៌មាន​ដែលមិន​ធ្លាប់​មាន​កាល​ពី​មុន​និង​សម្រប​សម្រួល​មួយ​ដល់​ការ​វាយ​ប្រហារ​ជា​រឿយៗ​របស់​ប្រធានា​ធិបតី​ត្រាំ​លើ​អង្គការ​ព័ត៌មាន​ខ្លះ។

គេ​បានប៉ាន់​ស្មាន​ថា ​កាសែតគ្រប់​ទំហំទាំងអស់​ចំនួន​៣៥០​នៅ​ទូទាំង​សហរដ្ឋ​អា​មេរិក​ត្រូវគេ​រំពឹង​នឹង​ចេញផ្សាយ​ខ្ទង់វិចារណកថា​ជាបន្ត​បន្ទាប់​នៅ​ក្នុង​ការ​គាំទ្រ​សេរី​ភាព​សារព័ត៌​មាន។

យុទ្ធនាការ​នោះ​កើត​មាន​ឡើង​នៅពេល​ដែល​ប្រធានា​ធិបតី​ត្រាំ​បាន​ចោទ​ប្រកាន់​បណ្តាញ​ព័ត៌មាន​ជារឿយ​ៗ​ពីការ​ផ្សព្វផ្សាយ«ព័ត៌មាន​ក្លែងក្លាយ»​ហើយ​ប្រធានា​ធិបតី​បាន​ចាត់​ទុក​ព័ត៌មាន«ជាសត្រូវ​របស់​ពលរដ្ឋ​អាមេរិកាំង»។កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្រធា នា​ធិបតី​ត្រាំ​បាន​បញ្ជូន​សារ​តាម Twitter ​ថា «បណ្តាញព័ត៌មាន​ក្លែងក្លាយជាគណបក្ស​ប្រឆាំង»។

កាសែត Boston Global ​បាន​ប្រាប់​ឲ្យ​ដឹងថា ខ្លួន​បាន​សម្រប​សម្រួល​ការ​ខំ​ប្រឹង​ប្រែង​ជាមួយ​កាសែត​ផ្សេង​ទៀត​ហើយ​បាន​រក្សាលទ្ធផល​នោះ​លើ​ប្រព័ន្ធ​ Website ​របស់​ខ្លួន។

កាសែត​នីមួយៗដែល​ចូលរួម​បាន​បោះពុម្ភផ្សាយបទ​វិចារណកថា​ដែល​ជា​ប្រ​ភេទ​អត្ថ​បទ​មួយ​ឆ្លុះបញ្ចាំង​ពី​មតិរបស់​គណៈ​កម្មានាយក​នៃ​បទ​វិចារណកថា។​ បទ​វិចារណកថា​ត្រូវ​ដាច់​ដោយឡែក​ពី​ព័ត៌មាន​ហើយ​នឹង​ផ្នែក​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​កាសែត៕ ប្រភព៖ VOA