​ភ្នំពេញ​ ៖ លោក​ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២០​ខែ​សីហា​នេះ បាន​សរសេរថា កំប្លែង​លេង​ឲ្យមើល មិនមែន​ឲ្យធ្វើតាម​នោះទេ​។ មនុស្ស​មួយចំនួន​តូច បាន​ដើរ​បាច​ដែកគោល និង​វី​ស ដើម្បី​ឲ្យ​យាន្ត​គេ​ធ្លាយ មុត​កង់​-​កង់​ម៉ូតូ​-​កង់ឡាន ។​

Loading...

​លោក អភិបាលខណ្ឌ បាន​ថ្លែងថា បើ​ចង់​មាន​លុយ​ច្រើន មិនត្រូវ​មាន​គំនិតអាក្រក់​-​ថោកទាប​យ៉ាងនេះ​ទេ ។​ ​ហើយ​ក៏​​សូម​អរគុណ ដល់​ប្រធាន​ផ្សារ និង​សន្តិសុខ​ផ្សារ​ជម្ពូ​វ័ន្ត ដែល​បាន​បោសសម្អាត តាម​ផ្លូវជាតិ​លេខ​៤ ប្រមូល​បាន​វី​ស និង​ដែកគោល​ជាច្រើន ។​

​លោក​បាន​ថ្លែងថា ខ្ញុំ​រកឃើញ​ករណីនេះ ដោយ​សន្តិសុខ​ផ្សារ គាត់​ដើរ​បោសសម្អាត​តាមផ្លូវ ក្នុង​មួយ​ដងៗ មាន​ដែកគោល និង​វី​សទាំង​ចានៗ បានដាក់​ការសង្ស័យថា ជាការ​បាច ដើម្បី​រក​លុយ តាម​ការ​ប៉ះ​កង់​នេះឯង​៕​