​ចិន​កំពុង​ស្ថិត​ក្នុង​យុគ្គសម័យ នគរូបនីយកម្ម​ក្នុង​ល្បឿន​លឿន ហេតុ​នេះ​បណ្តា​បញ្ហា​អំពី​ទីក្រុង ក្លាយជា​រឿង​ធ្ងន់ធ្ងរ​មួយ ។​

Loading...

​​ចិន​មាន​ផែនការ​វិនិយោគ​១០០០ ពាន់​លាន​យាន់ (​ប្រមាណ ១៤៦,២ ពាន​លាន​ដុល្លារ​) ចាប់ពី​ឆ្នាំ ២០២០ នេះ​ទៅ ដើម្បី​កសាង​ទីក្រុង​ឆ្លាត​វៃ​ចំនួន ៥០០​។​

​ចិន​បាន​ដំណើរការ​រៀបចំ​ប្រចាំឆ្នាំ នូវ​ការតាំង “​ពិព័រណ៍​ទីក្រុង​ឆ្លាត​វៃ​អន្តរជាតិ​” តាំងពី​ឆ្នាំ ២០១៥​មក ដើម្បី​ស្វែងរក​ដំណោះស្រាយ ដល់​បញ្ហា​បណ្តា​នគរូបនីយកម្ម ។ នេះ​ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​អំពី​ទីក្រុង​ឆ្លាត​វៃ​ធំ​បំផុត​របស់​ចិន ដែល​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ចំនួន ៥០០ និង​ការចូលរួម​ទស្សនា​របស់​ភ្ញៀវ​ប្រមាណ​ជាង ៣០០.០០០​នាក់ ។​

​ក្នុងឱកាស​នៃ​ការប្រព្រឹត្ត​ទៅ​ពី​ដី​តាំងពិព័រណ៍​ទីក្រុង​ឆ្លាត​វៃ អន្តរជាតិ​លើក​ទី ៤ ឆ្នាំ ២០១៨ នៅ​ក្រុង សែន​ហ្សែ​ន (Shenzhen) ខេត្ត​កាង​តុង​ប្រទេស​ចិន (​ពី​ថ្ងៃ​ទី ២១ ខែ​សីហា​- ២៣ ខែ​សីហា​) កូរ៉េខាងត្បូង​ក៏បាន​ចាត់​ប្រតិភូ​មួយ រួម​មាន​មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ទៅ​ចូលរួម ក្នុង​គោលបំណង​ប្តូរ​បទពិសោធន៍ និង​ការចុះ​អនុស្សារណៈ (MOU) ជាមួយ​ចិន ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ៕

​រូបភាព​មួយ​ចំនួន​ពី​គ្រោងការណ៍​សាងសង់​ទីក្រុង​ឆ្លាត​វៃ នៅ​រដ្ឋធានី​វៀតណាម ៖​