​ភ្នំពេញ​ ៖ លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​ដោយ​មាន​គោលការណ៍​ណែនាំ​ពី​លោក អភិបាល​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី​២២​សីហា​នេះ​ដឹកនាំ ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ក្នុង​ភូមិ​ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

Loading...

​នា​ឱកាស​នោះ​លោក​អភិបាលរង​រាជធានី​ក្និង​ពេល​ចុះ​ផ្ទាល់​យើង​សង្កេតឃើញថា ស្ថានភាព​ទឹក​កំពុង​ស្រក​ចុះ​លឿន ដែល​នឹង​អាច​ឱ្យ​បងប្អូន​ធ្វើដំណើរ​ឆ្លងកាត់​បាន​នាពេល​ឆាប់ៗ​ខាងមុខ ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី អាជ្ញាធរ​សង្កាត់​ក៏​ត្រូវ​នៅ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​រង់ចាំ​ដោះស្រាយ​បញ្ហា​ចាំបាច់​បន្ទាន់ៗ​។​

​លោក​មាន ចាន់​យ៉ាដា បានបញ្ជាក់​ថា “​ដោយ​មាន​គោលការណ៍​ណែនាំ​ពី​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ រសៀល​នេះ ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ក្នុង​ភូមិ​ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ យើង​សង្កេតឃើញថា ស្ថានភាព​ទឹក​កំពុង​ស្រក​ចុះ​លឿន ដែល​នឹង​អាច​ឱ្យ​បងប្អូន​ធ្វើដំណើរ​ឆ្លងកាត់​បាន​នាពេល​ឆាប់ៗ​ខាងមុខ ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី អាជ្ញាធរ​សង្កាត់​ក៏​ត្រូវ​នៅ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​រង់ចាំ​ដោះស្រាយ​បញ្ហា​ចាំបាច់​បន្ទាន់ៗ​។ ទន្ទឹមនឹងនេះ បងប្អូន​ប្រជាពលរដ្ឋ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​កូនចៅ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ដែល​ងាយ​នឹង​ខូចខាត​ដោយសារ​ទឹក​”​។​

​លោក​បន្ត​ទៀត​ថា​៖​ទន្ទឹមនឹងនេះ បងប្អូន​ប្រជាពលរដ្ឋ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​កូនចៅ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ដែល​ងាយ​នឹង​ខូចខាត​ដោយសារ​ទឹក​៕ ​