ខេត្ត​ស្វាយរៀង​៖ ​ខណៈ​កំណាត់​ផ្លូវលំ​មួយ​ខ្សែ​ដែល​បាន​ស្ថាបនា​ដោយ​កងវិស្វកម្ម​ក្នុងស្រុក​ស្វាយជ្រំ​ចាប់ពី​ក្បែរ​សាលាឃុំ​តា​សួស​ឆ្ពោះ​មក​កាន់​មាត់​ច្រកទ្វារ​តំបន់​ក្រសាំង​ជ្រំ​ជាប់​និង​ព្រំដែន​វៀតណាម​នាពេល​បច្ចុប្បន្ន​នេះ​បាន​នឹង​កំពុង​ត្រូវបាន​បំផ្លាញ​ខូច​ខ្ទេចខ្ទី​ស្ទើរតែ​ទាំងស្រុង​ដែល​មាន​ក្រឡុក​ធំៗ​មានទឹក​ដក់​( អាច​ក្លាយទៅជា​ស្រះ​ចិញ្ចឹម​ត្រី​ពូជ​នា​ពេល​ឆាប់ៗ​ខាងមុខ​)​ខ​ណះ​ដែល​មាន​រថយន្ត​ធុន​យក្ស​ដឹក​ដែក​អេតចាយ​ជាច្រើន​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​បាន​នឹង​កំពុង​ដឹក​ដែក​អេតចាយ​យ៉ាង​សំពីងសំពោង​ឆ្លងកាត់​បាន​យ៉ាង​រលូន​សង្ស័យថា​មាន​ការបង់​លុយកាក់​អោយ​សមត្ថកិច្ច​ជំនាញ​អស់​ហើយ​ទើប​ក្រុម​ក្បួន​រថយន្ត​ដឹក​អេត ចាយ​ទាំងនោះ​ដឹក​បាន​យ៉ាងរ​លូូន​យ៉ាង​ដូច្នេះ​។​

Loading...

​បើ​តាម​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​ប្រាប់ឲ្យដឹង​ថា​៖​កន្លង​មក​ផ្លូវ​មក​កាន់​ច្រក​តំបន់​នេះ​គឺ​មាន​ភាពល្អប្រសើរ​ដែល​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើ​រទាំង​ដឹក​កសិផល​មក​កាន់​ទីផ្សា​រ​ប៉ុន្តែ​មួយ​រយះ​នេះ​គេ​សង្កេតឃើញ​មាន​ការដឹក​អេតចាយ​ពី​សំណាក់​ក្បួន​រថយន្ត​ដឹក​ដែក​អេតចាយ​សម្រុក​ចេញ​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ខ្វល់​ពី​ការ​ខូច​ផ្លូវ​ស្អី​នោះឡើយ​សំខាន់​អោយតែ​ដឹក​បាន​ទៅ​វា​ប្រសើរ​ណាស់​ទៅហើយ​។​

​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​សំណូមពរ​ដល់​ស្ថាប័ន​ជំនាញ​ទាំងអស់​ដែល​មាន​ការពាក់ព័ន្ធ​មេត្តា​ជួយ​ចុះមក​មើល​ផ្លូវ​មួយ​នេះ​ផង​បើ​មិន​ដូច្នេះ​ទេ​ផ្លូវ​មកកាន់​ច្រក​តំបន់​ក្រសាំង​ជ្រំ​នេះ​កុំថាឡើយ​ជិះ​ម៉ូតូ​សូម្បី​តែ​ជិះ​កង់​មិន​រួច​ផង​។​ពលរដ្ឋ​បានលើកឡើង​បន្តទៀតថា​៖​រាល់​ការដឹក​របស់​ក្រុម​រថយន្ត​ធុន​យក្ស​នោះ​បើសិន​មាន​ការ​ថ្លឹង​ត្រឹមត្រូវ​វា​មិន​អី​នោះ​ទេ​ប៉ុន្តែ​ការដឹក​របស់​ពួក​គាត់​មើល​ទៅ​ហាក់បីដូច​មិនធម្មតា​នោះ​ពោល​គឺ​រថយន្ត​មាន​បណ្តោយ​វែង​ដាក់​ខ្ពស់​ផុត​ដំបូល​ជិត​២​ម៉ែត្រ​ឯនោះ​ហើយក៏​មាន​ធ្លាក់​ដែក​អេតចាយ​ទុក​បន្សល់​អោយ​អ្នក​បើក​ឡាន​ម៉ូតូ​កង់​ឆ្លងកាត់​និង​កិន​ពីលើ​លេង​ផងដែរ​។​

​តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ​បាន​អោយដឹងថា​៖​រថយន្ត​ធុន​យក្ស​ទាំងនោះ​បាន​សម្រុក​ចេញ​មក​តាម​ច្រក​តំបន់​ក្រសាំង​ជ្រំ​នេះ​បាន​២​ថ្ងៃ​ហើយ​ដើម្បី​សាង​ទំនិញ​ពី​ដី​ខ្មែរ​ចូល​ដី​វៀតណាម​ហើយ​ក្រុម​រថយន្ត​ដឹក​អេតចាយ​ទាំងអស់​នោះ​បាន​បង់​អោយ​សមត្ថកិច្ច​ជំនាញ​ទាំងអស់​ក្នុង​នោះ​មាន​៖​ប៉ូលិស​ការពារ​ព្រំដែន​ក្រសាំង​ជ្រំ​ចំនួន​១៥.០០០​រៀល យោធា​វរៈ​ការពារ​ព្រំដែន​គោក​និង​កាំកុងត្រូល​ចំនួន​៥​ម៉ឺនរៀល​ក្នុង​មួយ​ឡាន សម្រាប់​បាយទឹក ។

​ដោយ​ឃើញ​ស្ថានភាព​ផ្លូវ​បាន​នឹង​កំពុង​រង​ការខូចខាត​ដូច្នេះ​គេ​សង្កេត​ឃើញ​មាន​កូនចៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​នៅ​ជិតៗ​និង​ផ្លូវ​បាន​នាំគ្នា​យក​ចប​និង​បង្គី​កាប់​ដី​ដាក់​បំពេញ​ក្រឡុក​ផ្លូវ​ដែល​ខូច​ទាំងនោះ​ហើយ​លើកដៃ​សំពះ​សុំ​លុយ​ពី​អ្នកធ្វើដំណើរ​តាមផ្លូវ​ជំនួស​ឱ្យ​មន្ត្រី​អង្គភាព​ជំនាញ​ដែល​នៅ​ស្ងៀម​ពុំទាន់​អើពើ​នោះឡើយ​សង្ស័យ​កន្ទេល​ធំ​បន្លំ​ដេក​ហើយ​មើលទៅ​? ៕