នៅ​ក្នុង​ស.រ.អា.មាន​ការ​និយាយ​ជា​ញឹកញយ​ថាគ្មាននរណា​ម្នាក់​ឋិត​នៅលើ​ច្បាប់ទេ ទោះ​ជា​ប្រធានាធិបតី​ក៏​ដោយ។​ ក៏ប៉ុន្តែ​នឹងមានអ្វី​កើត​ឡើង​នៅ​ពេល​ប្រធានាធិបតី​មានទាក់ទិននឹង​ការ​ធ្វើខុស​បែបឧក្រិដ្ឋ?

Loading...

សំណួរ​នេះ​មាន​ភាព​ទាក់ទង​ថ្មី​ក្នុង​សប្តាហ៍​នេះ​បន្ទាប់ពី​លោក Michael Cohen អតីត​មេធាវី​របស់លោក​ប្រធានាធិបតី​ Donald Trump បាន​សារភាពថា​លោក​មាន​ទោស​ពៃរ៍​ដោយសារ​បានរំលោភ​លើ​ច្បាប់​ហិរញ្ញវត្ថុ​ដែល​លោក​បាន​និយាយ​ថា​លោក​ធ្វើ​តាមបញ្ជា​របស់លោក Trump ដែល​កាល​ពេល​នោះ​លោក​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.។

នៅ​ក្នុង​ការ​ប្រជុំ​មួយ​បែប​ធ្វើការ​ឃោសនាបោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ West Virginia កាលពី​ថ្ងៃ​ពុធ លោក Trump មិន​បានអើពើដល់​ការពិបាក​ខាងផ្លូវច្បាប់​របស់​លោកទេ​ហើយលោកបានប្រមូលផ្តុំ​ការ​គាំទ្រ​នៅក្នុង​មូលដ្ឋាន​របស់​លោក។

លោក​ Trump បាននិយាយ​ទៅ​កាន់​ក្រុមមនុស្ស​ដែលអបអរសាទរ​ទទួល​លោក​ថា «នៅក្រោម​រដ្ឋបាល​យើង​ ប្រទេស​អាមេរិក ឈ្នះ​ទៀត ​ហើយ​គេ​បានគោរព​ប្រទេស​អាមេរិកទៀត​នៅ​ទូទាំង​ពិភពលោក។ នេះជា​ការ​ទុក​ប្រទេសអាមេរិក​ថា​សំខាន់ជាង​គេ។»

ក៏ប៉ុន្តែ​ការ​សារភាព​ថា​មានទោសពៃរ៍​ដោយ​លោក Cohen រួម​ជាមួយ​ការកាត់​ទោស​លោក Paul Manafort អតីត​អ្នកចាត់​ចែង​ការឃោសនា​បោះឆ្នោត​របស់​លោក Trumpពី​បទ​គៃ​បន្លំ​ប្រាក់កាសបានផ្តល់ឱ្យ​ក្រុម​ប្រជាធិបតេយ្យនូវ​អាវុធ​នយោបាយ​ថ្មី​មួយ​នៅពេល​ឃោសនា​បោះឆ្នោត​សម្រាប់ការ​បោះឆ្នោត​សភា​ស.រ.អា.​នៅ​ពាក់​កណ្តាល​អាណត្តិ៕ ប្រភព៖ VOA