​ភ្នំពេញ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ បានប្រគល់​ការងារ​ប្រចាំថ្ងៃ ជូន​លោកនាយក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង ចំនួន​២​ថ្ងៃ​។​

Loading...

​យោងតាម​លិខិតផ្លូវការ​របស់​អគ្គបញ្ជាកា​រដ្ឋា​ន កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា “​ខ្ញុំ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​អនុញ្ញាត​ច្បាប់​សម្រាក​ពី​ការងារ​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី​។ ក្នុងអំឡុងពេល​អវត្តមាន​របស់ខ្ញុំ ខ្ញុំ​សូម​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នាយ​ស្តីទី​សេនាធិការ​ចម្រុះ ដើម្បី​ដឹកនាំ បញ្ជា និង​ដោះស្រាយ រាល់​ការងារ​ប្រចាំថ្ងៃ​របស់​អគ្គបញ្ជាការ​ដ្ឋា​ន​” ៕