​​ភ្នំពេញ ​៖ លោក​ផែង វណ្ណៈ ជា​មន្ត្រី​យោធា និង​ជា​អ្នក​ហ្វេ​សប៊ុក តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ​នៅ​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ បាន​ទម្លាយ​រឿង​ក្ដី​លោក​ផ្កាយ​បី កើត ប៉ូ​លីន អគ្គនាយករង អគ្គនាយកដ្ឋាន​សម្ភារ បច្ចេកទេស ដែល​ត្រូវបាន​នារី​ម្នាក់ នៅ​អាមេរិក​ចោទប្រកាន់ថា បាន​បោកប្រាស់​គាត់ រហូត​អស់​ទឹកប្រាក់​ជាង ៣ ម៉ឺន​ដុល្លារ កំពុង​ក្លាយទៅជា​ព័ត៌មាន ដែល​មហាជន​តាមដាន​បំផុត ថា​តើ​រឿង​នេះ​ពិត​ឬ​យ៉ាងណា ?

​លោក​ផែង វណ្ណៈ បានបញ្ជាក់​ថា តាមរយៈ​ភស្តុតាង​ជា​ឯកសា​រវេ​លុយ ពី​អាមេរិក​មក​ឲ្យ​លោក​ផ្កាយ​៣ កើត ប៉ូ​លីន និង តាមរយៈ សារ​ឆ្លើយឆ្លង​គ្នា​រវាង​លោក​ផ្កាយ​៣ កើត ប៉ូ​លីន ជាមួយ​នារី​រងគ្រោះ លោក​ផ្កាយ ៣ កើត ប៉ូ​លីន គឺ​ពិតជា​មាន​ឈ្មោះ​លោក​ផ្កាយ ៣ កើត ប៉ូ​លីន ទទួល​លុយ និង មាន​ឆាត​គំរាម​នារី​រងគ្រោះ​ពិតប្រាកដ​មែន ។​

​បន្ទាប់ពី​មាន​ផ្ទុះ​រឿង​អាស្រូវ​នេះ​កើតឡើង លោក​ផ្កាយ ៣ កើត ប៉ូ​លីន មិនទាន់​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​នេះ​នៅឡើយ​ទេ ។ ករណី​នេះ​ជា​រឿង​បុគ្គល ដូច្នេះ​លោក កើត ប៉ូ​លីន គួរតែ​ចេញមុខ​បកស្រាយ​បំភ្លឺ​ការពិត​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នា​យ​ទាហាន​ជាន់ខ្ពស់ និង ស្ថាប័ន​កងទ័ព ។ ប៉ុន្តែ​ទោះ​យ៉ាងណា អ្នកយក​ព័ត៌មាន មិន​អាច​ទំនាក់ទំនង លោក​ផ្កាយ ៣ កើត ប៉ូ​លីន ដើម្បី​បំភ្លឺ​បានទេ​។​

​នារី​នៅ​អាមេរិក​រូប​នោះ ក៏​បាន​ចេញ​ឡាយ​វីដេអូ តាម​ហ្វេ​សប៊ុក បកអាក្រាត​លោក​ផ្កាយ​បី និង​បាន​ស្នើសុំ​ដល់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​អន្តរាគមន៍​ដល់​នាង​ផង​។​

​ចំណែក​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​និយាយថា ស្ត្រី​ខ្មែរ​ជា​អនិកជន​អា​មេ​រិច​ម្នាក់ ដាច់ចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស បកស្បែក​មុខ​លោក​ផ្កាយ​៣​ម្នាក់ ដែល​បោកប្រាស់​លុយ​គាត់​អស់​រាប់​ម៉ឺន​ដុល្លារ ក្រោមរូបភាព​ខ្ចី​នេះ​ខ្ចី​នោះ ដោយ​អួតថា​មាន​វីឡា​តម្លៃ​ជាង​២​លាន​ដុល្លារ និង​មាន​ដី​ត្រូវប៉ាន់​រាប់​ហិកតា តម្លៃ​រាប់​លាន​ដុល្លារ​ទៀត និង​គំរាម​បាញ់សម្លាប់​បងស្រី​ទៀត ក្រោយ​បងស្រី​ដឹង​រឿង ។ ជាមួយគ្នា​នោះ​ដែរ គណនី​ហ្វេ​សប៊ុក បានបញ្ជាក់​ថា Mony La បាន​សរសេរ​ខំ​មិន​ថា ប្អូនស្រី​ល្ងង់​ខ្លួនឯង​ទេ​។ ចំណែក ឆន ឆាន់​ណា​រ៉ា ក៏​បាន​បញ្ចេញមតិ​ដែរ​ថា មិន​ចេះ​តែ​ឲ្យ​ខ្ចី​ងាយៗ​នោះទេ ប្រហែល​ជា​សង្ឃឹម​អី​ម្យ៉ាង​ហើយ ហុតទឹកសម្លឹងកាក​។​

រីឯ Sinoun Sros ៖ អ្នក​បង​ស្តាប់​គាត់​ដូច​ឆោត​ណាស់ គាត់​ជា​ស្ត្រី​ត្រូវឲ្យ​គេ​ដក​លុយខ្លួន មក​ចាយ​តាមចិត្ត​ម៉េច បើ​គាត់​តែ​ជា​ការ​រាប់អាន​គ្នា​ធម្មតា​? ហើយ​ត្រូវ​ចំណាយ ពេល​មក​តា​ដាន​បុរស​ម្នាក់​នេះ ដល់​ស្រុក​ខ្មែរ​ទៀត ។ ស្តាប់​គាត់​ទៅ​វា​លើសលប់​តែម្ដង​។ ម្តង​ហើយ​ម្តងទៀត ជា​រឿង​ដដែលៗ គឺ​លុយ មិន​ភក្តិ​ដល់​ថ្នាក់​បញ្ចាំចិញ្ជៀន​ឲ្យ​ទៀត​ផង មិនគួរ​គាត់​ឆោត​អី​យ៉ាងនេះ​ទេ ៕ ​