​ក្រុងព្រះសីហនុ​៖ ប្រជាពលរដ្ឋ​ជាង ៣០​គ្រួសារ មាន​លំនៅឋាន​រស់នៅ​ក្បែរ​អូរ ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ថ្លែង​អំណរគុណ​ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ ដែល​បាន​ជួយ​សាងសង់​ស្ពានឈើ​មួយកន្លែង សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ពួក​គាត់​ដើរ​ឆ្លង​អូរ ជាពិសេស​ក្មេង​សិស្សសាលា​ងាយស្រួល ដើរ​ឆ្លង​ទៅ​សាលារៀន ជំនួស​បន្ទះក្តារ​ឈើ ដែល​ដាក់​ឆ្លង​បណ្តោះអាសន្ន​នា​ពេលកន្លងមក​។​

Loading...

នា​ឱកាស​អញ្ជើញ​ទៅ​ប្រគល់​ស្ពានឈើ​ខាងលើ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃ​២៦ ខែ​សីហា ឆ្នាំ​២០១៨​។ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ឲ្យ​មន្ត្រី​ភូមិ – សង្កាត់ ចុះ​ស្វែងយល់​ពី​តម្រូវការ និង​បញ្ហា​នានា ដែល​ពលរដ្ឋ​ជួបប្រទះ​ដើម្បី​រដ្ឋបាល​ខេត្ត​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជា​ជំហានៗ​៕