​កំពត​ ៖ តំបន់ការពារធម្មជាតិ​ថ្មីៗ​ចំនួន​៤ រួមមាន​៖ ១- ភ្នំ​ក្បាល​រមាស​-​ភ្នំ​ឈ្ងោក ស្ថិតក្នុង​ស្រុក​ទឹកឈូ​, ២- ភ្នំ​ដំរី​-​ភ្នំ​ផ្អាវ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​, ៣- ភ្នំ​កំពង់ត្រាច ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​, និង​៤- ភ្នំ​ល្អាង ស្ថិតក្នុង​ស្រុក​ទឹកឈូ ត្រូវបង្កើត​តំបន់​ការពារ​ធម្មជាតិ​។​

Loading...

​រដ្ឋបាល​ខេត្ត​កំពត បានបញ្ជាក់​ថា ក្នុង​គោលបំណង​ជួយ​រក្សា​លំនឹង​បរិស្ថាន លើកកម្ពស់​ជីវភាពរ​បស់​ប្រជា​សហគមន៍​មូលដ្ឋាន តាមរយៈ​ការបង្កើត​សេវាកម្ម​ទេសចរណ៍ ធម្មជាតិ វប្បធម៌ ជំនឿ និង​មាន​តម្លៃ​មហាសាល​ផ្សេងៗ​ទៀត ដែលជា​មូលហេតុ​ត្រូវ​រក្សា​ការពារ អភិរក្ស​ធនធានធម្មជាតិ ជា​ការ​ចាំបាច់​សម្រាប់​ប្រយោជន៍​នាពេល​បច្ចុប្បន្ន និង​អនាគត នៅ​សាលាខេត្ត​កំពត នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​ផ្តល់​យោបល់​លើ​ការកំណត់​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​៤ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ក្នុងនោះ​រួមមាន​៖១.​ភ្នំ​ក្បាល​រមាស​-​ភ្នំ​ឈ្ងោក ស្ថិតក្នុង​ស្រុក​ទឹកឈូ ២.​ភ្នំ​ដំរី​-​ភ្នំ​ផ្អាវ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច ៣.​ភ្នំ​កំពង់ត្រាច ស្ថិតក្នុង​ស្រុក​កំពង់ត្រាច ៤.​ភ្នំ​ល្អាង ស្ថិតក្នុង​ស្រុក​ទឹកឈូ​។​

​អភិបាល​ខេត្ត​កំពត ឲ្យ​លុបចោល​អាជ្ញាប័ណ្ណ​កកាយ​ភ្នំ​ណា ដែល​មាន​ភាពមិនប្រក្រតី និង​ផ្អាក​ចេញ​អាជ្ញាប័ណ្ណ​ទាំង​អស់​មួយរយៈ​សិន។​

​លោក​អភិបាលខេត្ត ជាវ តា​យ ក៏​បាន​ណែនាំ​ត្រួតពិនិត្យ​ឡើងវិញ​រាល់​អាជ្ញាប័ណ្ណ ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​កំពត ហើយ​ចាប់​តាំងពីរ​រូបលោក ចូល​មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពត​មក មិន​ដែល​បាន​ចេញ​អាជ្ញាប័ណ្ណ​ណាមួយ ឲ្យ​បុគ្គល​ណា​ម្នាក់​កកាយ​ភ្នំ​នោះទេ ហើយ​លោក​នឹង​ផ្អាក​អាជ្ញាប័ណ្ណ ឬ​លុបចោល​ទាំងស្រុង ប្រសិនបើ​ក្រោយ​ការត្រួតពិនិត្យ​ឃើញ​មាន​ភាពមិន​ប្រក្រតី។​

​ពាក់ព័ន្ធ​នឹង​ការចេញ​អាជ្ញាប័ណ្ណ​របស់​រដ្ឋបាល​ខេត្ត លោក​កំពុង​មាន​វិធានការ ផ្អាក​មួយរយៈ​រាល់​អាជ្ញាប័ណ្ណ​ទាំងអស់ ដើម្បី​សិក្សា​ត្រួតពិនិត្យ ឬ​លុបចោល​ទាំងស្រុង ដើម្បី​រក្សា​ការពារ កុំឲ្យ​មាន​បញ្ហា​កើតឡើង នៅពេល​ការអនុវត្ត​អាជ្ញាប័ណ្ណ​ទាំងនោះ​៕