​ពោធិ៍សាត់ ​៖ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្លង់​រាប បាន​ប្រគល់​អាវុធ​កែច្នៃ ដែល​ប្រមូលបាន​ពី​ប្រជាពលរដ្ឋ​ប្រគល់ ជូន​លោក​វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​។​

Loading...

​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្លង់​រាបបាន​បញ្ជាក់ថា ការប្រគល់​អាវុធ​ទាំងនោះ ដើម្បី​ឲ្យ​ផ្នែក​ជំនាញ​យកទៅ​រក្សាទុក​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​បទល្មើស ឬ​ការបង្ក​ភាព​អន្តិ​សុខ​ផ្សេងៗ នៅក្នុង​មូលដ្ឋាន និង​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​សូមបញ្ជាក់​ថា អាវុធ​ទាំង​នេះ​រួមមាន​៖ អាវុធ​ច្នៃ​ប្រភេទ​ប្រើ​ខ្យល់ ៦ ដើម អាវុធ​ច្នៃ​ប្រភេទ​ឆ្នុក ២ ដើម និង​អាវុធ​ធុន​CKC ២ ដើម​៕ ​