​ភ្នំពេញ ​៖ សមត្ថកិច្ច​គ​របាល​បានឲ្យដឹង​ទៀតថា អតីត​ថៅកែ​សណ្ឋាគារ ឆាយ​ហុង​បាន​បើក​ម៉ូតូ​ទឹក ដែល​ទើប​ទិញ​ក្នុង​តម្លៃ ជិត​២​ម៉ឺន​ដុល្លារ​លំហែកាយ តាម​ដង​ទន្លេ​ដង​ទន្លេមេគង្គ​ម្តុំ​កោះ​ដាច់ បាន​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​ហើយ រក​សព​មិន​ទាន់​ឃើញ​រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៩​សីហា​នេះ ។​

Loading...

​ហេតុការណ៍​នេះ មិនដឹង​ជា​កើតឡើង​ដោយ​មូលហេតុ​អ្វី​នោះ​ទេ ខណៈ​បុរស​រូប​នេះ​បើក​ម៉ូតូ​ទឹក​បាន​ធ្លាក់​ទឹក​លិច​បាត់ ហើយ​ម៉ូតូ​ទឹក​ក៏​បាន​អណ្តែត​តាម​ដង​ទន្លេ​ចូល​ច្រាំង ហើយ​ត្រូវ​នគរបាល​យក​ទៅ​រក្សា​ទុក ។ ក្រោយមក ទើប​មាន​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​នាំគ្នា​ជួល​ទូក​ជួយ​រក តែរ​ក​ពុំ​ឃើញ​សោះ ។​

​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹងថា ថៅកែ​សណ្ឋាគារ ឆាយ​ហុង ដែលមាន ឈ្មោះ ល្បីល្បាញ​នោះ បាន​ធ្លាក់​ទឹក​លិច​បាត់​រយៈពេល​២​ថ្ងៃ​មក​ហើយ រក​សព​ពុំ​ឃើញ នៅឡើយ​ខ​ណះ​បើក​ម៉ូតូ​ទឹក​ដែល​ទើប​ទិញ​ថ្មី​លំ​ហែល​កាយ​តាម​ដង​ទន្លេមេគង្គ​ម្តុំ​កោះ​ដាច់ ដែល​សមត្ថកិច្ច​មូលដ្ឋាន​សន្និដ្ឋាន​ថា ​ជនរងគ្រោះ​អាច​ស្លាប់​បាត់បង់​ជីវិត ​ហើយ​សព​ត្រូវ​ទឹក​ហូរ​ទៅ​ក្រោម​សាត់បាត់​រក​មិនឃើញ ។ ទោះបីជា​យ៉ាងណា​ក្រុមគ្រួសារ​ក៏​បាន​ស្វះស្វែង​ជួល​ទូក​ចាម​មុជ​រាវរក​តាំងពី​ថ្ងៃ​កើតហេតុ​រហូត​មកដល់​រសៀល​ដ្ងៃ​ទី​២៨​នេះ​តែ​ពុំទាន់​បាន​ឃើញ​នៅឡើយ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​អះអាងថា ជនរងគ្រោះ​ដែល​ធ្លាក់​ទឹក​បាត់ ខ្លួន​នោះ​ឈ្មោះ​ហុក ប៊ុន ហ៊ុយ ហៅ​តា​ហ៊ុយ ភេទ​ប្រុស​អាយុ ប្រមាណ​ជាង​៤៧​ឆ្នាំ ជា​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង និង​បច្ចុប្បន្ន ជា​ថៅកែ​ហាង​គុយទាវ​មួយកន្លែង នៅក្នុង​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​

​ករណី​នេះ​កើតឡើង តាំង​ពី​ល្ងាច​អាទិត្យ ថ្ងៃ ទី​២៦​ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច ដង​ទន្លេមេគង្គ​ក្នុងភូមិ ល្វា សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ រហូតមកដល់ រសៀល ថ្ងៃទី​២៨ ខែ​សីហា នេះ​គី​រយៈពេល​២​យប់​២​ថ្ងៃ​សព ត្រូវ​ក្រុមគ្រួសារ​រក​ពុំ​ទាន់​ឃើញ​នៅឡើយ ៕