​ខេត្ត​ព្រះសីហនុ ​៖ កម្លាំង​កងទ័ពជើងទឹក និង​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវដី ឬ​ផ្លូវលំ ១​ខ្សែ បំបែក​ចេញពី ពី​មូលដ្ឋាន​សមុទ្រ​រាម ឆ្ពោះទៅ សាលា​ហ្វឹកហ្វឺន​កងទ័ពជើងទឹក ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់​មាន​ប្រវែង​ជិត ៤​ពាន់​ម៉ែត្រ​។ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ កងកម្លាំង​កងទ័ពជើងទឹក និង​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​គម្រោង​ជួសជុល​ផ្លូវ​ខាង​លើ​ជា​ថ្មី​ឡើងវិញ សូម​មេត្តា​ពិនិត្យ​លទ្ធភាព ក្នុង​ការជួយ​ពន្លឿ​ន ការងារ​ជួសជុល​ជា​បន្ទាន់​ផង ត្បិត​ស្ថានភាព​ផ្លូវ​រាល់ថ្ងៃនេះ កំពុង​ខូចខាត​ធ្ងន់ធ្ងរ មាន​ជង្ហុក និង​បែក​ភក់ល្បាប់​ពិបាក​ធ្វើ​ដំណើរ ជា​ពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ​៕