​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ស្តីបន្ទោស​ខ្លាំងៗ ដល់​លោក​នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ​ដង្កោ​ ​ដែល​វ៉ៃ​វ៉ាត់​អាប់​ទៅ​សម្តេច​ទាំង​យប់ ដើម្បី​សុំ​បន្ត​តំណែង​ជា​អភិបាល​ខណ្ឌ​ដង្កោ ចំនួន​២​ឆ្នាំ​បន្តទៀត ដោយ​សម្តេច​តេជោ បានបញ្ជាក់​ថា​ ​អា​នេះ​វា​ឡប់​ស្អី​វា ផ្ញើ​សារ​ទាំងយប់​អធ្រាត្រ ចង់​នៅ​បន្ត​២​ឆ្នាំ​ទៀត អាណា​ដក​ហ្អែ​ង បើ​អញ​មិន​ដក​នោះ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា នេះ ខណៈ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ៣​ឯណា នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ​ដង្កោ ហើយ​ចុះ​ហ្អែ​ងឡប់​ស្អី​ ​ឡប់​ស្អី​យប់មិញ​ហ្នឹង បាន​បង្ខំ​វ៉ៃ​មក​អញ​ទាំង​យប់​នេះ ។ ស្នើសុំ​នៅសល់​២​ឆ្នាំ​ទៀត ស្នើសុំ​បន្តការងារ​ទៅទៀត ។​ ​ហើយ​បាន​វ៉ៃ​ត្រឡប់មកវិញ តើ​នរណា​ទៅ​ដក បាន​ស្នើសុំ​បែបនេះ ហើយ​ឃើញ​សញ្ញា​ពេលនោះ នៅ​អន​ឡាញ​នៅឡើយ​ ​និង​បាន​ឃើញ​សញ្ញា​វ៉ៃ​បក ប៉ុន្តែ​អត់​ឃើញ​ឆ្លើយ ។ ឡប់​អី ។ អាណា​ទៅ​ដក បើ​អញ អត់​ចុះ​អនុក្រឹត្យ​ផង ។ ថា​ម៉េច បាន​ជា​ទៅ​ឡប់​អីចឹង​​។ មានរឿង​អ្វី ឬក៏​ភ័យ​ខ្លួនឯង ។ ការងារ​អញ​ម៉ាគ​គោក ។ យប់មិញ ម៉ោង​១១​យប់​ហើយ ឆ្លើយ​មក​វា វា​ថា​នៅសល់​២​ឆ្នាំ​ទៀត​ ​វា​ថា​សុំ​នៅ​កន្លែង​ដដែល ហើយ​បាន​វ៉ៃ​សួរ​ទៅ​វិញ​ថា​នរណា​សុំ​ដក បាន​ជា​មក​សុំ​បន្ត ។ កុំ​ឡប់ ឬក៏​មាន​នរណា​ទៅ​ពញ្ញូ​ស​ ​ហើយ​បើ​មិន​ហ៊ាន​និយាយ​នៅ​កន្លែង​នឹង គឺ​វ៉ៃ​ចូល​ទៅ​វ៉ាត់​អាប់អ​ញវិញ ដើម្បី​ប្រាប់​ថា មាន​គេ​ទៅប្រាប់​មាន​គេ​ធ្វើ​អីចេះ​អីចុះ​”​។​

​សម្តេច​តេជោ បាន​បញ្ជាក់បន្ថែម​ថា “​បើ​ទោះបីជា​ខ្ញុំ មិន​កាន់​ក្រសួងមហាផ្ទៃ ប៉ុន្តែ​ក្រសួងមហាផ្ទៃ ត្រូវ​តែ​ឆ្លងកាត់​នាយករដ្ឋមន្ត្រី​ ​ជា​ចាំបាច់ ដើម្បី​តែងតាំង ចៅហ្វាយស្រុក ចៅហ្វាយ​ខណ្ឌ អភិបាលរង​ខេត្ត អភិបាលខេត្ត ត្រូវតែ​មាន​ការសម្រេច​ពី​នាយក​រដ្ឋមន្ត្រី​ទាំងអស់ ហើយ​ករណី​នេះ​សុខៗ មក​ស្នើសុំ​បន្ត​ការងារ ចុះ​អាណា​ទៅ​ដក​វា​”​។​

​សូមបញ្ជាក់​ថា មាន​មន្ត្រី​មួយចំនួន​កំពុង​រត់​ការ ដើម្បី​យក​តំណែង​អភិបាល​ខណ្ឌ​ដង្កោ ជំនួស​លោក​នុត ពុត​ដា​រ៉ា នៅក្នុង​ខណ្ឌ​ដង្កោ​ខណៈ​ដែល​រដ្ឋាភិបាល​ថ្មី​ជិត​កើតឡើង នាពេលខាងមុខ​ ៕ ​