​ភ្នំពេញ​ ៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃ​ទី​២៩​ខែ​សីហា បានឲ្យដឹងថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នឹង​ប្រកាស​ជូន នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ចំពោះ​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ។ ដោយឡែក​បណ្ដា​ខេត្ត​ផ្សេងទៀត នឹង​ប្រកាស​ជូន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

Loading...

​តើ​និទ្ទេស ត្រូវបាន​កំណត់​យ៉ាងដូចម្ដេច​? និទ្ទេស​មាន ៥​កម្រិត គឺ​និទ្ទេស A, B, C, D និង E ។ ការកំណត់​និទ្ទេស​មាន​ដូចខាងក្រោម ៖
A : ល្អប្រសើរ = ពិន្ទុ​សរុប x ០,៩
B : ល្អ​ណាស់ = ពិន្ទុ​សរុប x ០,៨
C : ល្អ = ពិន្ទុ​សរុប x ០,៧
D : ល្អ​បង្គួរ = ពិន្ទុ​សរុប x ០,៦
E : មធ្យម = ពិន្ទុ​សរុប x ០,៥

​បើ​តាម​ក្រសួង​អប់រំ ការបញ្ចូល​ពិន្ទុ​សាកល្បង នៃ​អនុគណៈកម្មការ​បញ្ចូល​ពិន្ទុ មុន​ដំណើរការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​លើ​សន្លឹក​កិច្ចការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង អនុគណៈកម្មការ​បញ្ចូល​ពិន្ទុ​សន្លឹក​កិច្ចការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ បាន​ទទួល​ការណែនាំ​បច្ចេកទេស និង​ធ្វើ​ការបញ្ចូល​ពិន្ទុ​សាកល្បង ដើម្បី​ធានាបាន​ថា ដំណើរការ​នៃ​ការ​ស្រង់ បូក​ពិន្ទុ​ពិតប្រាកដ ដំណើរការ​ទៅ​ដោយ​រលូន ច្បាស់លាស់ និង​គ្មាន​កំហុសឆ្គង​ណាមួយ​កើតឡើង​៕