ត្បូងឃ្មុំ​ ៖ ​ដំណើការ​សវនាកា​លើ​សំណុំរឿង លោក កឹម សុខា ដោយ​ចៅក្រម លោក ហី ឬ​ទ្ធី នៅក្នុង​ពន្ធនាគា​ត្រពាំង​ផ្លុង ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​។​ ​សវន​ការ​នេះ នឹង​ត្រូវ​សម្រេច​ថា​ឲ្យ លោក កឹម សុខា នៅ​ក្រៅ​ឃុំ​ឬ​យ៉ាងណា​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បើក​សវនាការ​ជំនុំជម្រះ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ដើម្បី​សម្រេច​ថា ពន្យារពេល ឬ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា បន្តទៀត ។​

Loading...

​កាលពី​ខែ​មីនា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ឃុំខ្លួន លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​បណ្តោះអាសន្ន​រយៈពេល​៦​ខែ​ទៀត​ម្តង​រួចទៅហើយ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ចំពោះ​បទល្មើស​របស់​លោក​។​

​សវនាការ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​នេះ ដឹកនាំ​ដោយ ចៅក្រម​ជំនុំជម្រះ លោក គី ប្ញ​ទ្ធី ហើយ​មាន​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ​។​

​មេធាវី​ទាំង​៤​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ក៏​មាន​វត្តមាន​ក្នុង​សវនាការ​ក្នុង​ពន្ធនាគារ​នេះ​៕ ​