​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ បាន​អះអាងថា កាលពី​យប់​ម៉ិ​ញ​នេះ មាន​ជនជាតិ​ចិន​ចំនួន​២​ក្រុម​ផ្សេង មាន​គ្នា​ប្រមាណ ៣០​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចុះបង្ក្រាប​។ ព្រម​ជាមួយគ្នានេះ សមត្ថកិច្ច ក៏បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ដើម្បី​បំបែកហ្វូង​ជនជាតិ​ចិន ទាំងនោះ បន្ទាប់ពី​ពួកគេ​បាន​ប្រើ​ហឹ​ង្សា​វាយ​ទាត់​ធាក់​គ្នា ហើយ​បាន​តដៃ ចំពោះ​វត្តមាន របស់​សមត្ថកិច្ច កាលពី​ពាក់កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី​២៩ ខែសីហា ឈានចូល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​។​

​ជម្លោះ​ខាងលើនេះ កើតឡើង​នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល ក្បែរ​ផែ​ទូក​ទេសចរណ៍ ស្ថិតក្នុង​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ទាក់ទង​បញ្ហា​នេះ មន្ត្រីនគរបាល​មូលដ្ឋាន​ឲ្យ​ដឹងថា ជម្លោះ​វាយ​ទាត់​ធាក់​គ្នា រវាង​ជនជាតិ​ចិន ២​ក្រុម​ផ្សេងគ្នា ដែល​មន្ត្រីនគរបាល ឈានដល់​ផ្ទុះអាវុធ​បំបែកហ្វូង ព្រោះ​ជនជាតិ​ចិន​ទាំងនោះ បាន​បង្ក​ហឹ​ង្សា​បណ្តាល​ឲ្យ​រងរបួស​សមត្ថកិច្ច​នគ​របាល​ម្នាក់​។​

​មន្ត្រីនគរបាល​មិន​បង្ហាញ​អត្តសញ្ញាណ​ដដែល បាន​បន្តថា ក្រុម​ជនជាតិ​ចិន ដែល​ឈ្លោះទាស់ទែង​គ្នា​នោះ គឺ​ពួកគេ​មិន​ខ្លាចញញើត ចំពោះ​វត្តមាន របស់​កម្លាំង​សមត្ថកិច្ច​នោះទេ​។​

​យ៉ាងណា​ក៏ដោយចុះ ពេល​ចុះ​អន្តរាគមន៍​បំបែ​ង​ជម្លោះ​ហឹ​ង្សា​នោះ កម្លាំង​នគរបាល ខេត្ត​ព្រះសីហនុ មិនបាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ណា​ម្នាក់ រវាង​គូភាគី​ទំនាស់​ទាំងពីរ​ក្រុម​នោះទេ​។​

​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​កន្លែងកើតហេតុ ដែលមាន​ជនជាតិ​ចិន ២​ក្រុម​ឈ្លោះ​គ្នា បាន​រិះគន់ ចំពោះ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ថា​មាន​ភាពកម្សោយ និង​មិន​ហ៊ាន​ចាប់ខ្លួន​ជនជាតិ​ចិន​ទាំង​នោះទេ​។​

​ពួកគេ​ពោល​ចំអក​ថា សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ហាក់​មិនអាច​គ្រប់គ្រង​អំពើ​ហឹ​ង្សា ដែល​ជនជាតិ​ចិន​ទាំង​២​ក្រុម បង្កជម្លោះ​នោះទេ​៕ ដោយ​៖ ដែន សីមា​