​បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ត្រូវបាន​កាត់​កំភួនដៃ​ចោល បន្ទាប់​ត្រូវបាន​ឆ្លង​មេរោគ​បាក់តេរី​គំរាមកំហែង​ដល់​ជីវិត បន្ទាប់​គាត់​ទទួលរង​ពី​ការបរិភោគ​អាហារ​សមុទ្រ​ឆៅ​មួយ​ប្រភេទ ។​

Loading...

​បុរស​អាយុ ៧១ ឆ្នាំ ម្នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​នៅ Jeonju ក្នុងប្រទេស​កូរ៉េខាងត្បូង នៅក្នុង​ខែកក្កដា ។ គាត់​បាន​ឈឺ​គ្រុន​រយៈពេល​២​ថ្ងៃ និង​ទទួល​នូវ​ការឈឺ​ចុកចាប់​យ៉ាងខ្លាំង ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល ២៤ ម៉ោង បន្ទាប់ពី​គាត់​បរិភោគ​អាហារ​សមុទ្រ​ឆៅ ។ នេះ​បើ​យោងតាម​កាសែត The New England Journal of Medicine ។​

​បុរស​ចំណាស់​នេះ ដែលមាន​ប្រវត្តិ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​ជំងឺលើសឈាម ហើយ​កំពុង​ស្ថិតក្រោម​ការព្យាបាល​សម្រាប់​ជំងឺ​តម្រងនោម​ដំណាក់កាល​ចុងក្រោយ បាន​វិវត្តន៍​ទៅជា​ពងបែក​ដែលមាន​ទំហំ​ទទឹង ៣.៥ និង​បណ្តោយ ៤.៥ សង់ទីម៉ែត្រ នៅលើ​ប្រអប់​បាតដៃ​ខាងឆ្វេង និង​រីក​ស្លោក​កាន់តែខ្លាំង​នៅលើ​ខ្នង​បាតដៃ និង​កំភួនដៃ ។​

IFL Science រាយការណ៍​ឲ្យ​ដឹងថា ក្រុមគ្រូពេទ្យ ភ្លាមៗ​នោះ ធ្វើការ​វះកាត់ ដើម្បី​បង្ហូរ​ទឹករងៃ​ពី​ពងបែក​ទាំងនោះ ។ នៅពេល​បង្ហូរ​យកចេញ គ្រូពេទ្យ​បានធ្វើ​តេស្ត​ទឹករងៃ​នោះ និង​បាន​រកឃើញថា គាត់​បាន​ឆ្លង​ជាមួយ​មេរោគ Vibrio vulnificus ដែលជា​មេរោគ​អវិជ្ជមាន​រាតត្បាត​មួយ ទាក់ទង​ទៅនឹង​ប្រភេទ​ជំងឺ​ដែល​បង្ក​ជំងឺ​អាសន្នរោគ ។​

​ជា​សំណាងល្អ​ហើយ ដែល​ការវះកាត់​ត្រូវបាន​ធ្វើឡើង​ដោយ​ជោគជ័យ ហើយ​អ្នកជំងឺ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ពុំមាន​ផលវិបាក​អ្វី​ទៀត​នោះទេ ៕