​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៩​សីហា ប៉ូលិស​ខេត្ត Phú Yên និង​Bình Định បាន​ចាប់ខ្លួន Lê Quốc Bình អាយុ​៤៤​ឆ្នាំ រស់នៅ​ទីក្រុង Quy Nhơn ហើយ​ជា​ភ្នាក់ងារ​របស់​អង្គការ​Việt Tân មាន​ស្នាក់ការ​នៅ​អាមេរិក​។​

Loading...

​​ក្នុងការ​ឆែកឆេរ​កន្លែង​ស្នាក់នៅ​របស់​ឈ្មោះ​នេះ បូលិស​រឹប​អូ​បាន​អាវុធ​២​ដើម កាំភ្លើង​ខ្យល់​៧​ដើម​និង​គ្រាប់​គ្រប់​
​ប្រភេទ​ជាង​៥០០​គ្រាប់ ព្រមទាំង​ម៉ូតូ​ធុន​ធំ​មួយគ្រៀ​ង​និង​ឯកសារ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ជាច្រើន​។​

​ក្រសួង​នគរបាល​ឱ្យដឹងថា​ឈ្មោះ Lê Quốc Bình បាន​សារភាព​ទោសកំហុស​របស់ខ្លួន ហើយ​ករណីនេះ​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​។​

​តាម​ក្រសួង​នគរបាល​វៀតណាម អង្គការ Việt Tân មាន​ស្នាក់ការ​កណ្ដាល​នៅ​អាមេរិក «​ការិយាល័យ​ទី​២»​នៅ​បាងកក​ប្រទេស​ថៃ​។​មេដឹកនាំ​របស់​អង្គការ​ប្រតិកិរិយា​នេះ​គឺ​មនុស្ស​២​នាក់​មាន​សញ្ជាតិ​អាមេរិក​គឺ Đỗ Hoàng Điềm កើត​ឆ្នាំ​១៩៦៣​និង​Lý Thái Hùng កើត​ឆ្នាំ​១៩៥៣​។​

​Lý Thái Hùng​ក្រោយពេល​បង្កើត​អង្គការ Việt Tân បានរៀបចំ​ជ្រើសរើស ហ្វឹកហ្វឺន​ដល់​សមាជិក​អំពី​វិធី​ប្រើប្រាស់​អាវុធ គ្រឿងផ្ទុះ ដើម្បី​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​និង​បញ្ជូន​ក្រុម​ប្រដាប់អាវុធ រួមមាន​២៤៦​នាក់​ចេញពី​ថៃ​ឆ្លងកាត់​ឡាវ កម្ពុជា លួច​ចូល​វៀតណាម ដើម្បី​បង្កើត​មូលដ្ឋាន​សម្ងាត់​។ គោលបំណង​បរ​បស់​ក្រុម​នេះ​គឺ​បង្កចលាចល​បំផ្លាញ​សន្ដិសុខ​ប្រទេស​វៀតណាម​។​សមត្ថកិច្ច​ប៉ូលិស​ឱ្យដឹងថា កន្លងមក គេ​បាន​ចាប់ខ្លួន​សមាសភាព​អង្គការ​នេះ​មួយចំនួន ដូចជា Nguyễn Quốc Quân, Nguyễn Thị Thanh Vân, Trương Leon…​។​ល​៕