នៅប្រទេសចិន អាជ្ញាធរ បានចាត់វិធានការ ដាក់កម្រិត​ចំនួន​ល្បែង​ហ្គេមវីដេអូ ដែលមា​ន​នៅ​​លើប្រព័ន្ធអ៊ីនធ័រនែត ​​ ដើម្បី​​ការពារទប់ទល់​នឹង​​ជម្ងឺ​ភ្នែក “មីញ៉ូប​” ដែល​បាន​ប៉ះពាល់យ៉ាង​ខ្លាំងសម្បើមទៅលើ​កុមារៗ​សិស្សសាលា។

Loading...

វិធានការ ការពារកុំ​ឲ្យ​កុមារ មានជម្ងឺភ្នែក​​ ​មីញ៉ូប​​នេះ គឺ​ជា​គំនិត​ផ្តួចផ្តើម​ចុង​ក្រោយ​មួយ​របស់​រដ្ឋាភិបាល​ចិន ដើម្បី​ពង្រឹង​​​​ការ​ត្រួត​ពិនិត្យ​នឹង​​កម្រិត​​ល្បែង​ហ្គេម​វីឌីអូ​ នៅ​​លើ​ប្រព័ន្ធ​​អ៊ីនធ័រ ដែល​​កំពុង​​តែ​​​​រីកលូតលាស់​​ខ្លាំងជ្រុល​​នៅ​ក្នុង​ប្រទេស​ចិន។

បទប្បញ្ញតិ​​ថ្មី​​នេះ ត្រូវ​បានគេ​​ជូន​ដំណឹង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​មុន​ បន្ទាប់ពី​​​​ប្រធានាធិបតី​ចិនលោក ស៊ី ជីនងពីង បានចេញ​​​​សារាចរ​ដ៏​សំខាន់​មួយ ​ដើម្បី​​​​​អំពាវនាវ​ ​ឲ្យ​​​មាន​ការ​ថែទំា​រក្សា​ ​​ចក្ខុវិស័យ​​​របស់​​កុមារ​​ ​។

ទន្ទឹមនេះ​-វិធានការ​មួយ​ចំនួន ​អាច​នឹង​​​យក​មក​អនុវត្ត ​​ដើម្បី​ដាក់កំរិត ​ចំនួន ​ម៉ោង​​ ​សម្រាប់ ​​ការ​​លេង​ល្បែង​ហ្កេមវីឌីអូ អនឡាញ របស់​កុមារ-នេះជាការគូសបញ្ជាក់នៅក្នុង​អត្ថបទនៃ​​​វិធានការ​​ខាង​លើនេះ ដែលបាន​​ចុះ​ហត្ថលេខា​រួម​គ្នា ដោយ​ក្រុមរដ្ឋបាលថ្នាក់ជាតិ ​ចំនួន​​រហូត​​៧​នាក់។​

ដំណឹង​ខាងលើ​នេះ បាន​ធ្វើ​អោយ​ទីផ្សារ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុនចិន​​ចំនួន​ជា​ច្រើន​នៅ​ក្នុង​ផ្នែក​ល្បែងហ្គេមវីឌីអូ​ ​ធ្លាក់ចុះ​​ដាំដូងជា​បន្តបន្ទាប់គ្នា។ ដូចជា ក្រុមហ៊ុន​យក្ខ​​ខាង​អ៊ីនធ័រនែត​និង​ល្បែងហ្គេម​តាម​ទូរស័ទ្ទ​ដៃ​​​ឈ្មោះ Tencent ​បាន​ទទួល​​រងគ្រោះ​យ៉ាងទាន់ហន់ ដោយ​ភាគហ៊ុន​របស់​​ក្រុមហ៊ុន​យក្ខ​នេះ បាន​ធ្លាក់​ចុះ​រហូត​ដល់​ជាង​ ៥ %​ ​នៅ ​ហុងកុង។ ចំណែក​ក្រុមហ៊ុនមួយ​ទៀត​ឈ្មោះ​ Perfect World ​ក៏បាន​​​ធ្លាក់ចុះ​​ខ្លាំង​ឥត​​ប្រណី ដែរ ​​​នៅ​ ខេត្ត ​Shenzhen ​ក្នុង ភាគខាង​ត្បូង​ប្រទេសចិន ​ ដោយ​ទីផ្សារ​ភាគ​ហ៊ុន​របស់គេ បាន​​ធ្លាក់ ​ចុះ​​​​ជិត​ដល់​ ៩%។ ​

គួរបញ្ជាក់ថា នៅ​​បណ្តា​ប្រទេស​​​អាស៊ី​ អត្រា​​​​អ្នក​មាន​ជម្ងឺ​មីញ៉ូប មាន​កំរិត​ខ្ពស់ខ្លាំងណាស់​ ​ជាពិសេស​ កូនសិស្ស​សាលា​ដែល​នៅ​វ័យ​កុមារ។​ម្យ៉ាងទៀត ជម្ងឺភ្នែកមួយនេះ ក៏​មានផលប៉ះពាល់យ៉ាងខ្លាំងដែរ​​ទៅលើ​សុខភាពផ្នែករាងកាយ​និងផ្នែក​ផ្លូវចិត្ត​របស់កុមារផងដែរ។ មិនតែប៉ុណ្ណោះ វាក៏​ អាច​បង្ក​ជា​​បញ្ហា​ដ៏​ធំមួយដែរ​​​សម្រាប់​អនាគតប្រទេសជាតិ-នេះបើយោងតាមការអះអាងរបស់​ទីភ្នាក់ងារព័ត៌មានផ្លូវការ​​មួយឈ្មោះ​​​ចិន​ថ្មី។​

វិធានការ​របស់​ចិនដែលជូនដំណឹងនៅថ្ងៃព្រហស្បតិ៍មុននេះ ត្រូវបានធ្វើ​​​ឡើង​ បន្ទាប់ ​ពីប្រទេស ​ចិន ​បាន​​លើក​ផ្អាក នូវ​​ការ​ចេញ​លិខិតអនុញ្ញាត​ សម្រាប់​​​​ការធ្វើ​ពាណិជ្ជកម្ម ​ខាង​​ល្បែង​ហ្កេមវីដេអូ ​ថ្មីៗ ទៀត៕ ប្រភព៖ RFI