​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ទូលថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្ត​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​ដាក់​នាយ​ឧត្តមសេនីយ៍​នគរបា​លជាន់​ខ្ពស់ ចំនួន​១០​រូបឲ្យ​ចូលនិវត្តន៍​។​

Loading...

​នៅក្នុង​លិខិត​របស់​សម្តេច​តេជោ ហ៊ុន សែន បានបង្ហាញ​ថា នាយ​នគរបាល​ជាន់​ខ្ពស់​ទាំង​១០​រូប​រួមមាន​៖ នាយ​ឧត្តមសេនីយ៍ ម៉ៅ ប៊ុន​ណារិន​, នាយ​ឧត្តមសេនីយ៍ សុខ ផល​, នាយ​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​តារា​, នាយ​ឧត្តមសេនីយ៍ ថោង សំអាត​, នាយ​ឧត្តមសេនីយ៍ ផា​ង ពៅ​, នាយ​ឧត្តមសេនីយ៍ មួន សារ៉ន​, នាយ​ឧត្តមសេនីយ៍ សួស អង្គារ៍​, នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ​, នាយ​ឧត្តមសេនីយ៍ ឯម សំណាង និង​នាយ​ឧត្តមសេនីយ៍ លី គឹម​ឡុង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ បាន​ទូលថ្វាយ​ស្នើសុំ​ព្រះមហាក្សត្រ ដោះដូរ​នាយ​ឧត្តមសេនីយ៍​នគរបា​លជាន់​ខ្ពស់​៣​រូប ជា​អគ្គនាយក​អន្តោប្រវេសន៍​, អគ្គនាយក​អត្តសញ្ញាណ​កម្ម និង​អគ្គនាយក​ភស្តុភារ និង​ហរិញ្ញវត្ថុ​។​

​មន្ត្រី​ជាន់​ខ្ពស់​ទាំង​៣​នោះ​រួមមាន​៖១៖ នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ ពី​អគ្គស្នងការ​រង​នគរបាលជាតិ ទៅ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ២៖ នាយ​ឧត្តមសេនីយ៍ កង សុខន ពី​អគ្គស្នងការ​រង​នគរបាលជាតិ ទៅ​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​។ ៣៖ លោក សេង យូ​អ៊ា​ន់ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​១ អគ្គនាយករង ទៅ​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​៕