តាម BBC ឲ្យដឹងថា នាវា​កុងតឺន័រ ច្រេះ​ចាប់​នេះ​មានឈ្មោះ​ថា “SamRatulangi PB 1600” ត្រូវបាន​គេ​សំឡឹង​ឃើញ​ពី​ដើម​សប្តាហ៍​នេះ ពេល​ដែល​រសាត់​ចូល​កៀក​ឆ្នេរសមុទ្រ នៃ​រដ្ឋធានី​ហិរញ្ញវត្ថុ​របស់​ភូមា ។​

នាវា Container គ្មាន​មនុស្ស និង​ទំនិញ​អណ្តែត​ចូលមក​ជិត​ឆ្នេរសមុទ្រ Yangon ភូមា ។​

​សមត្ថកិច្ច បាន​ឡើង​លើ​នាវា កាលពី​ថ្ងៃ​ទី ៣០ ខែ​សីហា ដើម្បី​ធ្វើ​ការស៊ើបអង្កេត ។ ប៉ូលិស Yangon ឲ្យដឹងថា វា​បាន “​កឿង​” លើ​ឆ្នេរសមុទ្រ ហើយ​មាន​ដោត​ទង់​ឥណ្ឌូណេស៊ី ប៉ុន្តែ ប៉ុន្តែ​គ្មាន​មនុស្ស និង​ទំនិញ​អ្វី​នៅ​លើ​នោះទេ ។​

​តាម​លោក Aung Kyaw Linn, អគ្គលេខាធិការ​សហព័ន្ធ​នាវិក​ភូមា នាវា​នេះ​នៅ​ធ្វើ​សកម្មភាព​បាន ។ លោក​សង្ស័យថា វា​ទើប​ត្រូវបាន​គេបោះបង់​ចោល​ថ្មីៗ​នេះ ហើយ “​ប្រាកដជា​មាន​មូលហេតុ​” ។​

​គ្រោង​នាវា​ត្រូវ​ច្រេះ​ចាប់ ។​

​នាវា​នេះ​ត្រូវបាន​តម្លើង​នៅ​ឆ្នាំ ២០០១ មាន​ប្រវែង ១៧៧ m ហើយ​បើ​តាម​គេហទំព័រ Marine Traffice ដែល​ជំនាញ​តាមដាន​នាវា​លើ​ពិភពលោក​នោះ ទីតាំង​ចុងក្រោយ​ត្រូវបាន​កត់ត្រា​របស់​នាវា​នេះ​គឺ​នៅ​សមុទ្រ​តៃវ៉ាន់ នា​ឆ្នាំ ២០០៩ ។​

​នេះ​ជា​ករណី​នាវា​ខ្មោច លើក​ទី​១​ហើយ ដែល​ចូលមក​តំបន់​សមុទ្រ​ភូមា ៕