​តាម​Reuters អ្នកមាន​ជំនឿ​លើ​ការ​ទស្សន៍ទាយ​នា​ប្រទេស​ចិន ពិសេស​អ្នក​ដែល​កំពុង​មានមុខ​ជំនួញ​ជាមួយ​អាមេរិក បាន​ស្វែងរក​ជួប​គ្រូ​ហុងស៊ុយ​និង​គ្រូ​ហោរាសាស្ដ្រ ដើម្បី​ពង្រឹង​ផ្លូវ​ចិ​ត្ដ​ឱ្យបាន​ជាក់លាក់​ថា​តើ​លទ្ធផល​ចុងក្រោយ​នៃ​ជំនួប​ពាណិជ្ជ​កម្មនេះ​ទៅជា​យ៉ាងណា​។​

តាម​Reuters ដដែល ពួកគេ​នូវបាន​ស្វែងរក​ដំបូន្មាន​ពី​របរ​អ្វីដែល​គួរ​គប្បី​ធ្វើ​។

Victor Ng. គ្រូ​ហុងស៊ុយ​ដ៏​ល្បីល្បាញ​នៅ​ហុងកុង

សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន កំពុង​វិ​វ​ឌ្ឍ​ប្រឈម​នឹង​កញ្ចប់​ទណ្ឌកម្ម​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​​តាម​Reuters ដដែល ពួកគេ​នូវបាន​ស្វែងរក​ដំបូន្មាន​ពី​របរ​អ្វីដែល​គួរ​គប្បី​ធ្វើ​។

Victor Ng. គ្រូ​ហុងស៊ុយ​ដ៏​ល្បីល្បាញ​នៅ​ហុងកុង និយាយថា លោក​ច្រើន​វិភាគ​ថ្ងៃ​និង​ម៉ោង​កំណើត​របស់​អតិថិជន ដើម្បី​ស្វែងរក​ព័ត៌មាន​។​ប៉ុន្ដែ​នៅពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​បានកើត​ឡើងជា​បន្ដបន្ទាប់​និង​ប្រែប្រួល មិន​ឈប់ឈរ ធ្វើឱ្យ​លោក​បានធ្វើការ​ពិ​និ​ត​ក្យ​ថ្ងៃ ខែ​កំណើត​របស់លោក​Xi Jinping និង​លោក​Donald Trump ដើម្បី​បូក​បញ្ចូល​បន្ថែម​នូវ​ទិន្នន័យ​របស់​អតិថិជន ហើយ​ធ្វើការ​បូកសរុប​ផ្ដល់​ដំបូន្មាន​ឱ្យគេ​។​

Ricky Fong ឈ្មួញកណ្ដាល​ផ្នែក​វិនិយោគ​នេះ​ទៅ​ជួប​គ្រូ​ហុងស៊ុយ Victor Ng ព្រោះ​លោក​គិតថា​ដំបូន្មាន​របស់ លោកគ្រូ​នឹង​ជួយ​ឱ្យ​លោក​មាន​ជម្រើស​ក្នុង​របរ​រកស៊ី សំដៅ​បញ្ចៀស​បានជា​អតិបរមា​នូវ​ឥទ្ធិពល​អសកម្ម​អាច​ធ្លាក់​មកលើ​លោក​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​។​

គ្រូទាយ Xie Xianglin និយាយថា ពេលនេះ​អតិថិជន​ភាគច្រើន​រប​ស់លោក​សុទ្ធសឹងតែ​ពាណិជ្ជករ​និង​អ្នកវិនិយោគទុន​។

​តាម​Reuters នោះ​ជា​យូរលង់​ណាស់​មកហើយ​ជនជាតិ​ចិន​មាន​ប្រពៃណី​ជឿជាក់​លើ​ការ​ទស្សន៍ទាយ​និង​មើល​ហុងស៊ុយ ពីព្រោះ​វា​នឹង​ផ្ដល់​ចម្លើយ​ឱ្យ​ពួកគេ​នូវ​រាល់ពេល​ពើបប្រទះ​នឹង​ភាពច្របូកច្របល់ គ្មាន​លំនឹង​ផ្លូវចិត្ត ។​

​គ្រូទាយ​Xie Xianglin ប្រាប់​Reuters​ថា សង្គ្រាម​ពាណិជ្ជកម្ម​នឹងត្រូវ​បានបញ្ចប់​ដោយ​ការចរចា ស្រុះស្រួល​គ្នា​នា​អនាគត​យ៉ាងខ្លី​ខាងមុខ​៕