​ជើងហោះហើរ MH370 ដែល​ផ្ទុក​មនុស្ស​២៣៩​នាក់ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​«​អាច​កំពុង​ដេក​ស្ងៀម​»​ក្នុង​តំបន់​ព្រៃ​ត្រូពិច​មួយនា​តំបន់ភ្នំ​នៅ​កម្ពុជា​។​កាសែត​Daily Sta របស់​អង់គ្លេស​បាន​ដកស្រង់​ការរកឃើញ​របស់​អ្នកជំនាញ​បច្ចេកវិជ្ជា Lan ឈ្មោះ​Wilson​។​

Daily Star​ចុះផ្សាយ​ព័ត៌មាន​ថា​គេ​បាន​រកឃើញ​ទីតាំង​ពិតប្រាកដ​នៃ​ជើងហោះហើរ MH370 គឺ​ធ្លាក់​ក្នុងព្រៃ​នៃ​ប្រទេស​កម្ពុជា​?

​តាម​Daily Star អ្នកជំនាញ​បច្ចេកវិជ្ជា Lan លោក Wilson (​នៅ​អង់គ្លេស​) បាន​ប្រើប្រាស់​Google Maps ដើម្បី​ធ្វើ​ការរុករក​សព្វកន្លែង​នៅតាម​តំបន់​ព្រៃ​ក្នុងប្រទេស​កម្ពុជា ហើយ​ប្រកាស​ជា​សាធារណៈ​ថា​បាន​រកឃើញ​ទីតាំង​របស់​យន្ដហោះ​រង​គ្រោះ​MH370 ។ លោក​Wilson បាន​ទម្លាយ​អំពី​តម្រុយ​ធ្វើឱ្យ​លោក​ជឿថា MH370 កំពុង​«​ដេក​ស្ងៀម​»៤​ឆ្នាំ​មកហើយ​នៅ​តំបន់​ព្រៃ​ត្រូពិច​របស់​កម្ពុជា​។​

​អំណះអំណាង​របស់លោក​ពី​ការរកឃើញ​ខាងលើ ដោយ​ផ្អែក​តាម​ការវាស់វែង​យន្ដហោះ​នេះ ឃើញថា​វា​មាន​ប្រវែង​ប្រហាក់ប្រហែល​នឹង​យន្ដហោះ Boeing 777-200 ដែលមាន​លេខ​សម្គាល់​MH370 បាត់​ខ្លួន​នៅ​ថ្ងៃទី​៣​ខែសីហា ឆ្នាំ​២០១៤ ក្នុងពេល​ហោះហើរ​ចេញពី​កូ​ឡា​ឡំ​ពួរ​ទៅកាន់​ក្រុង​ប៉េកាំង​។​យន្ដហោះ​ដែល​លោក​Wilson រកឃើញ​មាន​បណ្ដោយ​៧០​ម៉ែត្រ ខណៈដែល MH370 មាន​បណ្ដោយ​៦៣,៧​មែត្រ​។​ប៉ុន្ដែ​លំអៀង​នេះ​ត្រូវបាន​ស្រាយ​បញ្ជាក់ថា រវាង​ផ្នែក​កន្ទុយ​និង​ខ្លួន​យន្ដហោះ​នេះ​ស្ថិតក្នុង​ព្រៃរបស់​កម្ពុជា​ត្រូវបានរ​ឡេះ​ចេញពី​គ្នា​។​តាម​លោក​Wilson នោះ​អាច​កា​ររ​ឡេះ​ចេញពី​គ្នា​នេះ​អាច​កើតឡើង​នៅពេល​យន្ដហោះ​ធ្លាក់ចុះ​ក្នុងព្រៃ​ស្រោង​។​

​លោក​Wilson លើកឡើងថា MH370 ស្ថិតនៅលើ​ផ្ទៃដី​ខាងក្នុង​តំបន់​ព្រៃ​ដ៏​ក្រាស់ ទើប​បណ្ដា​អ្នកស៊ើប​អង្កេត​មិនអាចរ​ឃើញ​វា​។

​លោក​Wilson ឱ្យដឹងថា លោក​មាន​ផែនការ​នឹង​ទៅកាន់​តំបន់​ព្រៃ​នេះ​ដោយផ្ទាល់​ដើម្បី​ស្វែងរក​យន្ដហោះ បំណង​បំបែកសំណុំរឿង​អាថ៌កំបាំង​នៃ​វិស័យ​អាកាសចរណ៍​ធំ​បំផុត​ពិភពលោក​៕