​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា បាក់ស្រុត​ក្បាលស្ពាន ឆ្លង​ទន្លេ​សេកុង នៅ​ចំណុច បង្កោល​លេខ 78 ព្រំ ដែន កម្ពុជា ឡាវ ។ ការបាក់​ស្រុត​ក្បាលស្ពាន​នេះ ដោយ​ទឹកជំនន់​ធ្លាក់​មក​ពី​ប្រទេស​ឡាវ​។​

Loading...

​បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង ដែល​គោរព​ជូន​លោក​ខៀវ កាញារីទ្ធ បានបញ្ជាក់​ថា “​សូម​គោរព​ជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី ស្តីពី ការបាក់​ស្រុត​ក្បាលស្ពាន ឆ្លង​ទន្លេ​សេកុង នៅ​ចំណុច បង្កោល​លេខ 78 ព្រំ ដែន កម្ពុជា ឡាវ នៅវេលា​ម៉ោង 3 រសៀល ថ្ងៃទី 1 ខែ​កញ្ញា 2018 ។ ឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរព ស្ពាន​ឆ្លង​ទន្លេ​សេកុង (​ហៅ​ស្ពាន​អូរ​គួក​) នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​​​ឡាវ កសាង​ដោយ​កំលាំង​កង​វិស្វ កម្ម រួចរាល់​ជា​ស្ថាពរ​ហើយ ប៉ុន្តែ​មិន​ទាន់​សម្ភោ​ធ​ដាក់​អោយ​ប្រើ ប្រាស់​នៅឡើយ ។ សេចក្តី​ដូច​បាន​គោរព​ជូន​ខាងលើ សូម​ឯកឧត្តម ទទួល​ទាន​ជ្រាប​ជា របាយ​ការណ៏ ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំបាទ​” ៕​ ​