​យោងតាម​របាយការណ៍ ស្ត្រី​២​នាក់​ដែលមាន​អាយុ ២២ ឆ្នាំ និង ៣២ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ស្ថិតក្រោម​ច្បាប់ shariah, musahaqah ដែល​ពុំ​អនុញ្ញាត​ឲ្យ​មានការ​រួមភេទ​ជាមួយ​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា ។ FMT រាយការណ៍​ថា កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ស្ត្រី​ទាំងពីរ​ត្រូវ​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម ខណៈ​ពួកគេ​ត្រូវបាន​វាយ​នឹង​រំពាត់ ៦ ដង នៅឯ​តុលាការ​ជាន់ខ្ពស់ Terengganu Shariah ។​

Loading...

​ក្រៅពី​ការ​វាយ​នឹង​រំពាត់ ស្ត្រី​ទាំងពីរ​ក៏​ត្រូវបាន​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ​ចំនួន RM 3,300 (​ស្មើនឹង ៧៩៧ ដុល្លារ​) ហើយ​ប្រសិនជា​ពួកគេ​មិន​បង់ប្រាក់​ពិន័យ​ទេ នោះ​ពួកគេ​អាច​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ៤ ខែ ។​

​ស្ត្រី​រង​ការចោទប្រកាន់​ទាំងពីរ ត្រូវបាន​វាយ​នឹង​រំពាត់ នៅ​ចំពោះមុខ​តុលាការ និង​ហ្វូងមនុស្ស​ប្រមាណ ១០០​នាក់ ដែល​ចង់ឃើញ​ការដាក់ទណ្ឌកម្ម​នេះ​ផ្ទាល់​ភ្នែក ដែល​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​បិទទ្វារ​សវនាការ​នៅ​ម៉ោង ១០ និង ១០ ព្រឹក ។ ក្នុងចំណោម​មនុស្ស​ដែល​បាន​ចូលរួម​ការដាក់ទណ្ឌកម្ម​នេះ គឺមាន​គ្រួសារ​របស់​ស្ត្រី​ទាំងពីរ​, តំណាង​មកពី​ស្ថាប័ន​ច្បាប់​, អង្គ​ការមិន​រកប្រាក់​ចំណេញ និង​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន ៕