​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានបញ្ជាក់​ថា កន្លងមក​ថ្មីៗ​នេះ មាន​សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook មួយចំនួន បាន​ធ្វើ​ការចុះផ្សាយ​ថា អំពី​ការផ្តល់​សេវា និង​ការប្រមូល​ប្រាក់​ពន្ធ​គ្រប់​ប្រភេទ របស់​មន្ត្រី​ពន្ធដា​រថា ប្រាក់​ពន្ធ ឬ​ប្រាក់​ពិន័យ​ត្រូវ​បង់ គឺ​ប្រែប្រួល​តាមតែ​បបូរមាត់​មន្ត្រី​ពន្ធដារ ហើយ​ថា ពន្ធដារ​គិតតែ​ពិន័យៗ ដោយ​មិន​មាន​ការយោគយល់​ណាមួយ​សោះ ជាមួយ​ពលរដ្ឋ​ខ្លួន​។​

Loading...

​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ថា ក្នុងករណី​ដែល​មន្ត្រី​ពន្ធដារ​ណា​ម្នាក់ យកប្រាក់​លើស​ពី​ចំនួន​ប្រាក់​ពន្ធ​ដែល​បាន​បញ្ជាក់​ក្នុង​វិក្កយបត្រ អ្នក​ជាប់ពន្ធ​អាច​ដាក់​ពាក្យបណ្តឹង ដោយ​ន​បញ្ជាក់​ពី​ឈ្មោះ និង​អត្តសញ្ញាណ​របស់​មន្ត្រី​នោះ ព្រមទាំង​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ ពាក់ព័ន្ធ​មក​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​សារ​អេឡិចត្រូនិក ៕

​សូម​អាន​សេចក្តីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ​៖